ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ប្តីឈ្មោះ ចឹង យ៉ាំងទឹង អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ វឺន អ៊ឺន អាយុ៣៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានលួចម៉ូតូនេះពីភ្នំពេញ នៅចំណុចផ្សារដើមគ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤។
ក្រោយពីលួចបាន ពួកគេទាំងពីរនាក់បានជិះម៉ូតូដែលលួចបានេះយកមកលក់នៅកំពង់ឆ្នាំង ដែលបានយកទៅលក់ឲ្យប្រជាពលរដ្ឋនៅចំណុចភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែកញ្ញា គឺលក់ក្នុងតម្លៃ២៥០ដុល្លារ ក្រោយពីចរចារតម្លៃត្រូវហើយ អ្នកទិញប្រគល់លុយកក់ចំនួន៤០ដូល្លា ចាំព្រឹកឡើងថ្ងៃទី៤ ខែកញ្ញា និងប្រគល់បង្គ្រប់។ ប៉ុន្តែដោយមានការសង្ស័យ ដោយគ្មានឯកសារគ្រប់គ្រាន់ អ្នកទិញបានឲ្យជនសង្ស័យ ទាំងពីរនាក់ប្តីប្រពន្ធ នេះទៅធ្វើឯកសារនៅប៉ុស្តិ នៅពេលទៅធ្វើឯកសារនៅប៉ុស្តិ ពេលសមត្ថកិច្ចសួរនាំក៏បែកធ្លាយថាម៉ូតូនេះបានលួចពីភ្នំពេញមកវិញ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕
ផ្តល់សិទ្ធដោយ ៖Khmer79
No comments:
Post a Comment