Side Ad

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​ដោយ​សារ​តែ​រថយន្ត​ក្រុង​បុក​

កំពង់ឆ្នាំង​៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​​កើតហេតុ​ ខណៈ​ដែល​កំពុង​តែ​ដើរ​ឆ្លងផ្លូវ​ ហើយ​ត្រូវ​រថយន្តក្រុង​​ដឹក​អ្នកដំណើរ​​របស់​ក្រុមហ៊ុន​ RPP ​មួយ​គ្រឿង​ បាន​បើក​បុក​យ៉ាង​ពេញទំហឹង​ កាលពី​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៩​ និង​៧០​ ក្នុងភូមិ​គោក​ស្តៅ​ ឃុំ​ទឹក​ហូត​ ស្រុក​រលាប្អៀរ​​។​
​ជន​រង​គ្រោះ​ មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ តែ​បុរស​នេះ​​ស្លៀកខោ​ពណ៌​ក្រហម​ អត់​ពាក់អាវ​ មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​​ ចំណែក​អ្នក​បើក​ រថយន្តក្រុង​បង្ក​ បាន​ចុះ​រត់គេច​ខ្លួន​បាត់​ ដោយ​បន្សល់​រថយន្ត​ ចោល​នៅ​កន្លែង​កើតហេតុ​​។​

​សាក្សី​កន្លែង​កើតហេតុ​បាន​ឲ្យ​​ដឹង​ថា​​ មុន​ពេល​កើតហេតុ​​គេ​ឃើញ​ជន​រង​គ្រោះ​ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​ដែល​កំពុង​តែ​ដើរ​ឆ្លង​​ផ្លុ​វ​នេះ ​ស្រាប់តែ​ត្រូវ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​​របស់​ក្រុមហ៊ុន​ RPP​ ពណ៌​ក្រហម​១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៣C-៣២២៩​ បាន​បើក​យ៉ាង​លឿន​ពី​ភ្នំពេញ​ ទៅ​បាត់ដំបង​​ជាន់​ហ្វ្រាំង​មិន​ទាន់​ ក៏​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​​តែ​ម្តង​។​
​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​នេះ​គេ​ឃើញ​ដើរ​តាម​ផ្លូវ​នេះ​២​ទៅ​៣​ថ្ងៃ​មក​ហើយ​ មិន​និយាយ​ស្តី​ទេ​ ឃើញ​តែ​ដើរ​នៅ​ម្តុំ​នេះ​ ដែល​គេ​សង្ស័យ​ថា​ ជា​មនុស្ស​ដែល​មាន​សតិ​មិនល្អ​ ហើយ​ក៏​បាន​ស្លាប់​ក្នុង​ពេល​នេះ​តែ​ម្តង​ទៅ​​៕

អត្ថ​បទ​ដោយ​៖ តា​ក្រញ៉ូង
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.