Side Ad

ចូល​ព្រៃ​ដើរ​រក​ឈើ​ ដើម្បី​យក​មក​លក់​ បែរ​ជា​ជាន់​ប៉ះ​មីន​ផ្ទុះ​ដាច់​ជើង​

ឧត្តរមានជ័យ​៖​ បុរស​ម្នាក់​ដើរ​ចូល​ព្រៃ​រក​ឈើ​យក​មក​លក់​ តែ​បាន​ដើរ​ជាន់​មីន​​ផ្ទុះ​ដាច់​ប្រអប់ជើង​ខាង​ស្តាំ​​ កាលពី​វេលា​ម៉ោង​ ៧​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​មួយ​កន្លែង​ជាប់​នឹង​ជើងភ្នំ​ព្រំដែន​ ក្នុងភូមិ​អូរ​ឬ​ស្សី​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​​។​
ជន​រង​គ្រោះ​មានឈ្មោះ​ ជិន​ សា​រ៉េ​ត​ អាយុ​ ៤៩​ ឆ្នាំ​ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​បាន​ដើរ​ជាន់​មីន​ដាច់​ប្រអប់ជើង​ខាងស្តាំ​​ ខណៈ​ពេល​កំពុង​ដើរ​ក្នុង​ព្រៃ​មួយ​កន្លែង​ ជាប់​នឹង​ជើងភ្នំ​ព្រំដែន​ រុករក​ឈើប្រណិត​នៅ​សេសសល់​យក​មក​លក់។​ ក្រោយ​ពេល​កើ់ត​ហេតុ​ ជន​រង​គ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​ សមត្ថកិច្ច​ឲ្យ​ដឹង​ដែរ​ថា​ ប្រភេទ​មីន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ ជា​ប្រភេទ​មីន​បាន​បន្សល់​ទុក​កប់​ក្នុង​ដី​តាំងពី​សម័យ​មាន​សង្គ្រាម​នោះ​​មក​ម្ល៉េះ​៕
អត្ថ​បទដោយ​៖ ត្បូង​ឃ្មុំ​
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.