ពាក្យប្រពៃណី ឬបវេណី មានន័យថា ទំនៀម ពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួន ឬការនិយមធ្វើបុណ្យទានតាមប្រពៃណីជាដើម។ រីឯរបាំប្រពៃណីវិញ គឺសម្គាល់របាំទាំងឡាយដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ក្នុងតំបន់ខុសៗគ្នា ទាំងមានការនិយមដូចគ្នាក្ដី ឬការនិយមខុសគ្នាក្ដី នៅតំបន់ភ្នំខ្ពង់រាប តំបន់វាលទំនាប ទន្លេមេគង្គ និងតំបន់មាត់សមុទ្រ។
របាំប្រពៃណី មានដូចជា របាំត្រុដិ របាំបេះក្រវាញ របាំដាល់អំបុក របាំក្អម របាំគែន របាំក្ងោក របាំកាប់ក្របីផឹកស្រា របាំស្នែងទន្សោង របាំកន្តៃរ៉ែ របាំសែនភ្លយ ជាដើម។ តើខេត្តណាខ្លះ ដែលមានរបាំប្រពៃណី?
ខេត្តដែលមានឈ្មោះរបាំប្រពៃណី មានដូចជា ខេត្តសៀមរាប៖ របាំត្រុដិ របាំត្រុដិនាងមេវ របាំចាក់អង្រ្កង, ខេត្តពោធិសាត់៖ របាំបេះក្រវាញ របាំសែនភ្លយ របាំក្ងោកពោធិសាត់, ខេត្តកំពង់ស្ពឺ៖ របាំដាល់អំបុក របាំស្គរ របាំគងសួយ របាំភ្លយសួយ, ខេត្តកំពង់ឆ្នាំង៖ របាំក្អម របាំបរគោ របាំអារក្ខចាម, ខេត្តស្ទឹងត្រែង៖ របាំគែន របាំវាយគូយ, ខេត្តកំពង់ធំ៖ របាំចាក់គ្រើល របាំត្បាល់កាប់(ត្បាល់ក្តឿង), ខេត្តកណ្តាល៖ របាំអន្ទង់ហែល, ខេត្តតាកែវ៖ របាំច្រម, ខេត្តស្វាយរៀង៖ របាំគោះត្រឡោក (កណ្តូបសេះ), ខេត្តកោះកុង៖ របាំព័ទ្ធរ៉ុង, ខេត្តប៉ៃលិន៖ របាំក្ងោកប៉ៃលិន, ខេត្តក្រចេះ៖ របាំគងស្ទៀង, ខេត្តរតនគិរី៖ របាំរាំវង់ភូមិថ្មី (រាំវង់ស្រ៊ុកហ៊ានទើម), ខេត្តរតនគិរី-មណ្ឌលគិរី៖ របាំកាប់ក្របីផឹកស្រា របាំតូណៃទិន, ខេត្តកណ្តាល-តាកែវ៖ របាំវាយក្រាប់, ខេត្តកំពង់ស្ពឺ-កំពង់ធំ៖ របាំកន្តៃរ៉ែ, ខេត្តពោធិសាត់-កំពង់ឆ្នាំង៖ របាំស្នែងទន្សោង, ខេត្តកណ្តាល-ខេត្តកំពង់ចាម-ខេត្តសៀមរាប៖ របាំគោះអង្រែ។ ប្រភពពី chanbokeo
ផ្តល់សិទ្ធដោយ ៖Khmer79
Subscribe to:
Post Comments (Atom)
Follow us on facebook
Popular Posts
-
ពិធីកាត់សក់បង្កក់ឆ្មប គឺជាពិធីមួយដែលចាស់ទុំខ្មែរក្នុងសម័យមុន លោកបានឲ្យអត្ថន័យជាសំខាន់ទៅលើការប្រសិទ្ធិនាម ឬ ដាក់ឈ្...
-
ពេលមានមនុស្សស្លាប់ដុតទៀនបំភ្លឺ បានក្លាយជាប្រពៃណីមួយរបស់ខ្មែរយើង ប៉ុន្តែប្រវត្តិដែលនាំឲ្យកើតមានប្រពៃណីនេះ យ៉ាងណានោះ...
-
ពាក្យប្រពៃណី ឬបវេណី មានន័យថា ទំនៀម ពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួន ឬការនិយមធ្វើបុណ្យទាន...
-
ល្ខោនបាសាក់ មានដើមកំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ បាសាក់ ជា ឈ្មោះទន្លេមួយដែលជា ខ្នែងមួយ...
-
ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូ...
-
ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម ពីផ្ទៃដីចំណែកកំពស់មធ្យម គឺ២៤០០ម ទៅ៦០០០ម និងខ្ពស់បំផុត ១២០០០ម។ ពពកដែលគេមើលឃើញស្ថិតក្នុង ល...
-
តាមទំនៀមទម្លាប់ខ្មែរ មង្គលការ គឺជាបញ្ហាចម្បង ដែលគ្រប់គូស្រករ អាណាព្យាបាល ឬឪពុកម្តាយបងប្អូន ជាម្ចាស់ ដើមការតែងតែមានការគ...
-
អ្នកតាព្រៃពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុ...
-
កាលពីព្រេងនាយ មានបិសាចមួយឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើ...
-
អាថ៌កំបាំងផ្លែឈើមួយប្រភេទ ដែលមានឈ្មោះតាំងពីអតីតកាលមក ហើយមានបង្កប់នូវអាថ៌កំបាំងយ៉ាងជ្រៅ ផ្លែឈើធម្មជាតិនោះ យើងហៅថា ផ្លែដ...
No comments:
Post a Comment