តាមទំនៀមទម្លាប់ខ្មែរ មង្គលការ គឺជាបញ្ហាចម្បង ដែលគ្រប់គូស្រករ អាណាព្យាបាល ឬឪពុកម្តាយបងប្អូន ជាម្ចាស់ដើមការតែងតែមានការគិតគូរច្រើន រាល់ពិធីទាំងអស់ ក្នុងឱកាសផ្សំផ្គុំគូស្វាមីភរិយា ប៉ុន្តែអ្វីដែលកូនកំលោះក្រមុំ នឹងក្លាយជាគូស្វាមីភរិយា ដែលមិនអាចខ្វះបាននោះ គឺអ្នកកំដរទាំងសងខាង។
តាមទម្លាប់តរៀងមក សាមីកូនកំលោះកូនក្រមុំតែងតែគិតគូរទៅដល់ការរកអ្នកកំដរ បើពុំនោះទេឪពុកម្តាយទាំងសងខាងតែងតែជួយរកឱ្យ និងមានការប្រយ័ត្នប្រយែងណាស់ ដោយសារ គេយល់ថា នោះក៏ជាប្រភពនៃសិរីសួស្តីសម្រាប់ គូអនាគតកូនប្រសាប្រុសស្រីរបស់គេដែរ។
លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់ខ្មែរប្រចាំវិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យបានមានប្រសាសន៍ថា តាមធម្មតា មង្គលការខ្មែរ ខ្មែរមានការប្រុងប្រយ័ត្នណាស់ក្នុង ការជ្រើសរើសអ្នកកំដរកូនកំលោះកូនក្រមុំនៃពិធីមង្គលការ ព្រោះគេគិតថាការជ្រើសរើសអ្នក កំដរបានល្អ ក៏ជាបច្ច័យល្អនាំមកនូវសិរីសួស្តី ដល់កូនប្រុសស្រីផងដែរ។ លោកបានបន្តថា ការជ្រើសរើសអ្នកកំដរ គឺគេមិនជ្រើសរើសឡើងដោយព្រាវៗនោះទេ ពោលគឺទាមទារអ្នកកំដរប្រុស ស្រីនោះមានប្រវត្តិល្អ មិនមែនជាកូន ដែលស្ថិតនៅក្រៅខាន់ស្លា ជាកូនមិនមានការ បាក់មែកបាក់ធាង (ស្លាប់ឪពុក ឬម្តាយ ឬស្លាប់ ទាំងពីរ) ជាអ្នកនៅមានភាពបរិសុទ្ធមានន័យថា ពួកគេជាអ្នកដែលមានពូជពង្សវង្សត្រកូលច្បាស់លាស់មិនប្រឡាក់ប្រឡូសនឹងការដែលឪពុកម្តាយ បែកបាក់គ្នា ឬជាអ្នកមានទ្រព្យសម្បត្តិកិត្តិយស ជាងកូនកំលោះ ក៏កាន់តែប្រសើរ ពោលគឺខ្មែរ ចាត់ទុកពិធីមង្គលការជាបញ្ហាចម្បងមិនអាចធ្វើឡើងខ្ជីខ្ជាបានឡើយ ពិសេសការរើសអ្នកកំដរ កូនកំលោះកូនក្រមុំ។
តែយ៉ាងណាក៏ដោយ លោកព្រឹទ្ធាចារ្យក៏បានបង្ហាញចេញនូវការខ្វះខាត សម្រាប់មង្គលការខ្លះ ក្នុងការពិបាករកអ្នកកំដរដែរ ដោយសារតែឪពុកម្តាយរបស់គេខ្លះមិនអនុញ្ញាតឱ្យកូនគេទៅកំដរ អ្នកផ្សេង ព្រោះគេយល់ថា ខ្លាចអភព្វគូ (បែកបាក់លែងលះទៅថ្ងៃអនាគត) ឬខ្លះទៀតគេយកលេសថា គេមិនអាចទៅកំដរជូនបានទេ ដោយសារកន្លងមកកូនគេ ឬសាមីខ្លួន (អ្នកកំដរ) ធ្លាប់ទៅកំដរច្រើននាក់មកហើយ ព្រោះខ្មែរយើងកូនប្រុសស្រី មិនគួរទៅកំដរកូនកំលោះ កូនក្រមុំលើសពី ៣នាក់ឡើយ នោះហើយដែលជាមូលហេតុធ្វើឱ្យជួបនូវការខ្វះខាតអ្នកកំដរកូនកំលោះកូនក្រមុំនោះ។
សម្រាប់អ្នកស្រី ពេជ្រ កូឡា ដែលជាស្ត្រីមេផ្ទះ និងជាអ្នកដែលមានការយល់ដឹងខ្លះពីប្រពៃណីទំនៀមទម្លាប់ខ្មែរទាក់ទងនឹងការរៀបមង្គលការ កូនប្រុសស្រី ពិសេសក្នុងការជ្រើសរើសអ្នកកំដរនោះ អ្នកស្រីក៏យល់មិនខុសពីលោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ប៉ុន្មានដែរ ហើយអ្នកស្រីគិតថា រើសអ្នកកំដរ ឬពឹងញាតិមិត្តបងប្អូនឱ្យមកកំដរ គឺត្រូវតែពិនិត្យពិច័យ ឱ្យបានហ្មត់ចត់ ព្រោះពួកគេ ក៏ជាផ្នែកមួយនៃសិរីសួស្តីដល់គូកូនកំលោះកូន ក្រមុំនៃសាមីដើមការ។
លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានមានប្រសាសន៍បញ្ជាក់ថា នាពេលបច្ចុប្បន្នមង្គលការ កូនប្រុសស្រីខ្មែរហាក់មានការប្រែប្រួលបន្តិច ហើយដូចជាកាលពីបុរាណគេការរហូតដល់ទៅ ៣-៧ថ្ងៃក៏មានដែរ តែបច្ចុប្បន្នគេផ្លាស់ប្តូរមក ការតែបី ឬពីរថ្ងៃប៉ុណ្ណោះ អាស្រ័យទៅលើកត្តា ធនធាន និងការងារ។ ហើយមិនតែប៉ុណ្ណោះគូខ្លះ គេមិនទាន់នឹងរៀបការផង គេទៅរស់នៅជាមួយ គ្នាតែម្តងជាការស្រេចការសំខាន់ឱ្យតែច្បាប់ទទួលស្គាល់ជាការចប់។ ប្រភពពី nokorwatnews
ផ្តល់សិទ្ធដោយ ៖Khmer79
Subscribe to:
Post Comments (Atom)
Follow us on facebook
Popular Posts
-
ពិធីកាត់សក់បង្កក់ឆ្មប គឺជាពិធីមួយដែលចាស់ទុំខ្មែរក្នុងសម័យមុន លោកបានឲ្យអត្ថន័យជាសំខាន់ទៅលើការប្រសិទ្ធិនាម ឬ ដាក់ឈ្...
-
ពេលមានមនុស្សស្លាប់ដុតទៀនបំភ្លឺ បានក្លាយជាប្រពៃណីមួយរបស់ខ្មែរយើង ប៉ុន្តែប្រវត្តិដែលនាំឲ្យកើតមានប្រពៃណីនេះ យ៉ាងណានោះ...
-
ពាក្យប្រពៃណី ឬបវេណី មានន័យថា ទំនៀម ពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួន ឬការនិយមធ្វើបុណ្យទាន...
-
ល្ខោនបាសាក់ មានដើមកំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ បាសាក់ ជា ឈ្មោះទន្លេមួយដែលជា ខ្នែងមួយ...
-
ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូ...
-
តាមទំនៀមទម្លាប់ខ្មែរ មង្គលការ គឺជាបញ្ហាចម្បង ដែលគ្រប់គូស្រករ អាណាព្យាបាល ឬឪពុកម្តាយបងប្អូន ជាម្ចាស់ ដើមការតែងតែមានការគ...
-
ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម ពីផ្ទៃដីចំណែកកំពស់មធ្យម គឺ២៤០០ម ទៅ៦០០០ម និងខ្ពស់បំផុត ១២០០០ម។ ពពកដែលគេមើលឃើញស្ថិតក្នុង ល...
-
កាលពីព្រេងនាយ មានបិសាចមួយឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើ...
-
អ្នកតាព្រៃពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុ...
-
អាថ៌កំបាំងផ្លែឈើមួយប្រភេទ ដែលមានឈ្មោះតាំងពីអតីតកាលមក ហើយមានបង្កប់នូវអាថ៌កំបាំងយ៉ាងជ្រៅ ផ្លែឈើធម្មជាតិនោះ យើងហៅថា ផ្លែដ...
No comments:
Post a Comment