អាថ៌កំបាំងផ្លែឈើមួយប្រភេទ ដែលមានឈ្មោះតាំងពីអតីតកាលមក ហើយមានបង្កប់នូវអាថ៌កំបាំងយ៉ាងជ្រៅ ផ្លែឈើធម្មជាតិនោះ យើងហៅថា ផ្លែដូង។ ហេតុអ្វីបានជាបុព្វជនខ្មែរ ដាក់ឈ្មោះផ្លែឈើនេះថាជាដូង? យើងដឹងហើយថា ពេលចង់ហូបផ្លែនេះ ត្រូវតែបេះវាយកមកកាប់ហូប គឺបេះដូងហើយពាក្យនេះវាដូចនឹងដុំសាច់មួយដុំនៅក្នុងទ្រូងរបស់យើងគ្រប់គ្នា គឺបេះដូងៗ ជាទីសំណាក់របស់ចិត្ត ព្រោះអ្នកប្រាជ្ញ គាត់ពុំចេះដាក់នាមអ្វីមួយ ដោយមិនមានន័យបង្កប់ក្នុងពាក្យនោះឡើយ។
តើផ្លែដូងមានលាក់អ្វីខាងក្នុង? គឺលាក់ទឹក ចំណែកបេះដូងមនុស្សក៏មានលាក់ទឹក ក្នុងដុំសាច់នោះ មួយទូកដៃដែរទឹកចិត្ត ហើយក្នុងទ្រឹស្ដីព្រះសម្មាសម្ពុទ្ធ បានសំដែងថា ទឹកនេះតែងប្រែប្រួលទៅតាមចិត្ត ចិត្តល្អទឹកថ្លា ចិត្តមានទុក្ខ ឬអាក្រក់ទឹកល្អក់ ចំណែកផ្លែដូងក៏មានលាក់ទុកនូវទឹកដូចបេះដូងដែរ។ តើផ្លែដូងមានប៉ុន្មានស្រទាប់ ដែលលាក់នូវទឹកនោះ? គឺ ១.សំបក ២.ស្រកី ៣.លលាដ៏ ៤.សាច់ តើបួននេះ ប្រៀបធៀបទៅនឹង ១.សំបក ដូច មេត្តា ២.ស្រកី ដូច ករុណា ៣.លលាដ៏ ដូច មុទុតា និង៤.សាច់ ដូច ឧបេក្ខា។
ចំណែកឯបេះដូងមនុស្សវិញ ក៏លាក់ទុកក្នុងស្រទាប់ បួន ដែរ គឺស្រទាប់ទីមួយ គឺស្បែក, ស្រទាប់ទីពីរ គឺសាច់, ស្រទាប់ទីបី គឺសរសៃ និងស្រទាប់ទីបួន គឺឆ្អឹង។ បកស្រទាប់បួនចេញ ទើបឃើញទឹកមួយទូកដៃនៅក្នុងបេះដូង គឺទឹកចិត្ត ទឹកចិត្តនេះហើយដែលបង្កប់នូវធម៌បួនហៅថា ព្រហ្មវិហារធម៌ (ធម៌ជាដំបូលសំរាប់ឲ្យកូនប្រុសស្រីជ្រក)។ ប្រភពពីប្លុក somecambodia
ផ្តល់សិទ្ធដោយ ៖Khmer79
Subscribe to:
Post Comments (Atom)
Follow us on facebook
Popular Posts
-
ពិធីកាត់សក់បង្កក់ឆ្មប គឺជាពិធីមួយដែលចាស់ទុំខ្មែរក្នុងសម័យមុន លោកបានឲ្យអត្ថន័យជាសំខាន់ទៅលើការប្រសិទ្ធិនាម ឬ ដាក់ឈ្...
-
ពេលមានមនុស្សស្លាប់ដុតទៀនបំភ្លឺ បានក្លាយជាប្រពៃណីមួយរបស់ខ្មែរយើង ប៉ុន្តែប្រវត្តិដែលនាំឲ្យកើតមានប្រពៃណីនេះ យ៉ាងណានោះ...
-
ពាក្យប្រពៃណី ឬបវេណី មានន័យថា ទំនៀម ពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួន ឬការនិយមធ្វើបុណ្យទាន...
-
ល្ខោនបាសាក់ មានដើមកំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ បាសាក់ ជា ឈ្មោះទន្លេមួយដែលជា ខ្នែងមួយ...
-
តាមទំនៀមទម្លាប់ខ្មែរ មង្គលការ គឺជាបញ្ហាចម្បង ដែលគ្រប់គូស្រករ អាណាព្យាបាល ឬឪពុកម្តាយបងប្អូន ជាម្ចាស់ ដើមការតែងតែមានការគ...
-
ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូ...
-
ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម ពីផ្ទៃដីចំណែកកំពស់មធ្យម គឺ២៤០០ម ទៅ៦០០០ម និងខ្ពស់បំផុត ១២០០០ម។ ពពកដែលគេមើលឃើញស្ថិតក្នុង ល...
-
អាថ៌កំបាំងផ្លែឈើមួយប្រភេទ ដែលមានឈ្មោះតាំងពីអតីតកាលមក ហើយមានបង្កប់នូវអាថ៌កំបាំងយ៉ាងជ្រៅ ផ្លែឈើធម្មជាតិនោះ យើងហៅថា ផ្លែដ...
-
កាលចិត្តបានទទួលការអប់រំក្នុងផ្លូវល្អដែលជាប្រយោជន៍ហើយ អាការដែលសំដែងចេញមកតាមផ្លូវកាយផ្លូវវាចាក៏ល្អ តែបើចិត្តខ្វះការ...
-
អ្នកតាព្រៃពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុ...




No comments:
Post a Comment