Side Ad

ឆក់​ទ្រព្យ​សម្បតិ្ត​ពី​ជន​បរទេស តែ​ត្រូវ​បាន​សមត្ថ​កិច្ច​ក្របួច​ជាប់

​ភ្នំពេញ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ ខណ្ឌដូនពេញ​ដេញចាប់​ និង​បង្ក្រាប​​បាន​ភ្លាមៗ​​នូវ​មុខសញ្ញា​ឆក់​ម្នាក់​ បន្ទាប់​ពី​ជន​​សង្ស័យ​​​រូប​​នេះ​ បាន​ធ្វើ​សកម្ម​ភាព​​ឆក់​​ទ្រព្យសម្បត្តិ​របស់​ជនបរទេស​ ​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​ កាលពី​រសៀល​ ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​​។​
​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​ សមត្ថកិច្ច​ធ្វើការ​​ចាប់ខ្លួន​​មាន​ឈ្មោះ​ កែវ​ រ​ដ្ឋា​ អាយុ​​១៨​ឆ្នាំ​ ស្នាក់​​នៅ​ម្តុំ​បឹង​កក់​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​។​ ​ជនសង្ស័យ​ឈ្មោះ​ កែវ​ រ​ដ្ឋា ​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា​ ទើបតែ​ចេញពី​ពន្ធនាគារ​ ពី​បទ​ឆក់​​ប្រមាណ​ជា​២​ខែ​មុន​​កន្លង​មក​នោះ​ទេ​។​
​មន្ត្រី​នគរបាល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​មាន​ជនបរទេស​ម្នាក់​ ជិះ​ម៉ូតូ​កង់​បី​មក​ដល់​មុខ​ផ្សារ​រាត្រី​​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ បាន​ធ្វើ​កម្ម​ភាព​ឆក់​​ ប៉ុន្តែ​ភ្លាមៗ​នោះ​ត្រូវ​បាន​ជន​រង​គ្រោះ​​ស្រែក​ ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោ​រ​ឡោ​រ​ ទើប​កម្លាំង​នគរបាល​​ល្បាត​នៅ​ក្បែរ​នោះ​ ជួយ​អន្តរា​គម​​ទាន់​​ពេល​វេលា​ ដោយ​ឃាត់ខ្លួន​ជន​​សង្ស័យ​រូប​នេះ​តែ​ម្តង​។​
​ក្រោយ​កើតហេតុ​​ជនសង្ស័យ​ រួម​និង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​ ត្រូវ​បាន​សមត្ថកិច្ច​​បញ្ជូន​​ទៅ​​អធិការដ្ឋាន​ខណ្ឌដូនពេញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​កាន់​តុលាការ​ ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​
​សូម​បញ្ជាក់​ថា​ ដោយសារ​តែ​មាន​បទល្មើស​ ឆក់​ លួច​ ប្លន់​ តែងតែ​កើត​មាន​នោះ​ ស្នងការ​​នគរបាល​​រាជធានី​ភ្នំពេញ​ លោក​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ និង​ស្នងការ​រង​ទទួល​ផែន​ការ​​ព្រហ្មទណ្ឌ​​លោក​ឧត្តមសេនីយ៍​ ជួន​ ណា​រិ​ន្ទ​ បាន​បញ្ជ​រ​ឲ្យ​កម្លាំង​ជំនាញ​តាម​ការិយាល័យ​ និង​កម្លាំង​​តាម​បណ្តា​ខណ្ឌ​​ដាក់​វេន​ចុះ​ល្បាយ​ជា​បន្តបន្ទាប់​ ដើម្បី​ជួយ​ទប់ស្កាត់​ទាន់​ពេលវេលា​ ជាក់ស្តែង​ដូច​ជា​ករណី​ខាងលើ​នេះ​ជាដើម​៕​
អត្ថ​បទ​ដោយ​៖ អ្នក​ប្រម៉ាញ់​
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.