Side Ad

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ សង្ស័យ​ជា​រឿង​ឃាត​កម្ម​

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ដោយ​ឃើញ​មាន​ស្នាម​គ្រាប់កាំភ្លើង​ ទំនង​ជា​​ត្រូវ​ឃាតករ​បាញ់​សម្លាប់​​ចំនួន​២​គ្រាប់​ ដោយ​មួយ​គ្រាប់​ចំ​ថ្ពាល់​ និង​មួយ​គ្រាប់​ទៀត​ចំ​ខ្នង​​។​ ហេតុការណ៍​កើតឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ចម្ងាយ​ពី​ផ្លូវ​៥៩៨​ ប្រមាណ​១០០​ម៉ែត្រ​ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ប្ញ​ស្សី​កែវ​ ស្ថិត​ក្នុងភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ប្ញ​ស្សី​កែវ​​។​
​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​នៅ​មិន​ទាន់​​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ហើយ​ក៏​នៅ​មិន​ទាន់​ដឹង​ថា​ត្រូវ​គេ​បាញ់​សម្លាប់​ពី​ពេល​ណា​ កន្លែង​ណា​មក​ដែរ​។
​យោង​តាម​ប្រភព​ព័ត៌មាន​ពី​​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​សម្លាប់​ខាងលើ​ គឺជា​មន្ត្រី​អាវុធ​​​ហត្ថ​និង​ជា​អ្នក​បើក​រថយន្ត​​ឲ្យ​ជនជាតិ​ចិន​ផង​ដែរ​​។​
​ប៉ុន្តែ​បើ​តាម​ប្រភព​ព​ត៌​មាននៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ កាលពី​ម៉ោងជាង​១០​ យប់​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ មាន​រថយន្ត​មួយ​គ្រឿង​ មិន​ចាំ​ម៉ាក​ បើក​មក​ឈប់​នៅ​ក្នុង​ដី​ឡូត៍​មួយសន្ទុះ​ក៏​បើក​ចេញ​បាត់​ទៅ​​។
សមត្ថកិច្ច​​ដែល​ចុះ​ទៅ​ពិនិត្យ​ នៅ​កន្លែង​កើតហេតុ​​បាន​ឲ្យ​ដឹង​ថា​ សព​បុរស​ខាងលើ​ មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ​ ត្រូវ​ឃាតករ​បាញ់​សម្លាប់​​ចំនួន​២​គ្រាប់​ ដោយ​មួយ​គ្រាប់​ចំ​ថ្ពាល់​ និង​មួយ​គ្រាប់​ទៀត​ចំ​ខ្នង​​។​
​សមត្ថកិច្ច​​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ ទំនង​ត្រូវ​ឃាតករ​​ដឹក​តាម​រថយន្ត​ ពី​ចំណុច​ណាមួយ​​រួច​យក​មក​បាញ់​​សម្លាប់​ចោល​ នៅ​ចំណុច​ខាង​លើ​​​ ព្រោះ​នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បានឃើញ​មាន​ ស្នាម​កង់​រថយន្ត​ និង​សំបក​គ្រាប់កាំភ្លើង​ម៉ា​កឡុក​ចំនួន​២​គ្រាប់​​ផង​ដែរ​​៕​
អត្ថ​បទ​ដោយ​៖ អ្នក​ប្រម៉ាញ់​ទី​ក្រុង​
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.