ភ្នំពេញ៖ នារីម្នាក់លួចលេបថ្នាំងងុយដេកអស់៣០គ្រាប់ បានដួលសន្លប់បាត់ស្មារតីនៅពេលដាក់ពាក្យរឿងប្រុសស្នេហ៍ចាប់រំលោភបានសម្រេចនាពេលកន្លងមក។ ការដួលសន្លប់នោះ កើតឡើងក្នុងការិយាល័យប្រឆាំងការជួញដូរស្ត្រី និងអនីតិជនកងអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលា១០និង៣០នាទីពេលព្រឹកថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៤ ខណៈពេលដែលអាណាព្យាបាលបាននាំនាងមកដាក់ពាក្យបណ្ដឹង។
ការដួលសន្លប់ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃកើតហេតុនោះ គឺដោយសារតែនារីរងគ្រោះលួចលេបថ្នាំងងុយដេកអស់៣០គ្រាប់ មុនពេលអាណាព្យាបាលដឹកយកមកប្តឹងសមត្ថកិច្ចព្រោះតូចចិត្តប្រុសស្នេហ៍ចាប់រំលោភបានសម្រេចក្នុងពេលដែលនាងស្រវឹងស្រា។
មន្ត្រីអាវុធហត្ថការិយាល័យប្រឆាំងការជួញដូរស្ត្រី និងអនីតិជនបានប្រាប់ថា នារីរងគ្រោះត្រូវបានឪពុក-ម្តាយធម៌អះអាងថា នាងត្រូវបានមនុស្សប្រុសម្នាក់ចាប់រំលោភតាំងពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ នៅក្នុងផ្ទះសំណាក់មួយមិនស្គាល់ឈ្មោះ ហើយនារីរងគ្រោះមានឈ្មោះ ព.ល អាយុ២១ឆ្នាំ មុខរបរកម្មការីនីកាត់ដេរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មនុស្សប្រុសដែលចាប់រំលោភនាងនោះត្រូវបានគេស្គាល់ឈ្មោះ និងអត្តសញ្ញាណហើយ គឺជាអ្នកធ្វើការរោងចក្រជាមួយនាងតែម្តង ប៉ុន្តែជនសង្ស័យរូបនោះកំពុងតែស្នាក់នៅក្នុងបន្ទាយទ័ពអាកាសលេខ៩១។ ការដែលពួកគាត់ជាឪពុក-ម្តាយធម៌មកប្តឹងសមត្ថកិច្ចនាព្រឹកថ្ងៃទី៦ ខែកញ្ញា នេះ គឺធ្វើឡើងបន្ទាប់ពីភាគីខាងប្រុសដែលជាជនសង្ស័យនោះពុំទទួលស្គាល់ និងគេចវេះចំពោះហេតុការណ៍ដែលខ្លួនបានប្រព្រឹត្ត។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា វេលាម៉ោង១០ព្រឹក ខណៈពេលដែលសមត្ថកិច្ចកំពុងតែសាកសួរធ្វើកំណត់ហេតុបានប្រមាណជា១៥នាទីប៉ុណ្ណោះ នារីរងគ្រោះក៏ដួលសន្លប់ស្តូកស្តឹងនៅកន្លែងសមត្ថកិច្ចតែម្តង ហើយភ្លាមៗនោះឪពុក-ម្តាយធម៌ និងសមត្ថកិច្ចក៏បានដឹកជញ្ជូននារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ប៉ុន្តែរហូតមកដល់ម៉ោង១២ថ្ងៃដដែលនារីរងគ្រោះនូវពុំទាន់ដឹងខ្លួននៅឡើយ។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីនេះកម្លាំងជំនាញកំពុងតែញាប់ដៃញាប់ជើងដើម្បីចាត់ការតាមចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីរំលោភនារីរងគ្រោះនោះ។
នៅពេលមកប្តឹងសមត្ថកិច្ច អាណាព្យាបាលរួមនឹងនារីរងគ្រោះបាននិយាយថា នៅយប់ថ្ងៃទី៣០ ខែសីហានោះនាង និងប្រុសស្នេហ៍រួមជាមួយមិត្តភក្ដិ និងឪពុកធម៌បាននាំគ្នាផឹកស៊ីរហូតទៅច្រៀងខារ៉ាអូខេ ហើយនៅវេលាម៉ោងប្រមាណជា១០យប់ ឪពុកធម៌បានសុំមកផ្ទះមុនព្រោះតែស្រវឹងហើយនៅសល់តែនារីរងគ្រោះ និងប្រុសស្នេហ៍ ហើយនៅយប់នោះបុរសកំហូចដែលជាប្រុសស្នេហ៍ក៏បានដឹកនាងទៅផ្ទះសំណាក់រំលោភរហូតបានសម្រេច តែពុំទទួលខុសត្រូវក្នុងហេតុការណ៍នោះ ទើបពួកគាត់ដឹកនាងមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ប៉ុន្តែមិនបានដឹងថា នាងលេបថ្នាំសម្លាប់ខ្លួនឡើយ។ រហូតមកដល់ស្នាក់ការសមត្ថកិច្ចទើបនាងរៀបរាប់ទាំងអួលដើមកថា នាងខឹងនឹងបុរសដែលជាប្រុសស្នេហ៍បានរំលោភនាង ហើយពុំទទួលខុសត្រូវទើបនាងលេបថ្នាំងងុយដេកអស់៣០គ្រាប់សម្លាប់ខ្លួន៕
អត្ថបទដោយ៖ អ្នកប្រម៉ាញ់
ផ្តល់សិទ្ធដោយ ៖Khmer79
No comments:
Post a Comment