Side Ad

អូបាម៉ា​អំពាវ​នាវឲ្យ​សម្ព័ន្ធមិត្ត​រួម​គ្នា​ផ្ដួល​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម

​​បើ​តាម​សេចក្ដីរាយការណ៍​ពី​Channelnewsasia​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​នេះ​ថា​លោក​បារ៉ាក់ អូបាម៉ា​ប្រធានាធិបតី​អាមេរិក ​បាន​ចង្អុល​បង្ហាញ​នូវ​ផែន​ការសម្រាប់​​​កិច្ច​ប្រតិបត្តិការ​ចម្រុះ​គ្នា​ទ្រង់​ទ្រាយ​ធំ​ជា​លក្ខណៈ​អន្តរជាតិ​ដើម្បី​ផ្ដួល​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ឥស្លាម​ជ្រុល​និយម​(jihad​)នៅ​អ៊ីរ៉ាក់​និង​ស៊ីរី។
​បើ​តាម​ប្រភព​បាន​បន្ត​ថា​ការ​លើកឡើង​​របស់​លោក​អូបាម៉ា​នេះ​ធ្វើ​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​ណាតូ​ហើយ​លោក​អូបាម៉ា​បាន​បញ្ជាក់​​ដោយ​អំពាវនាវថា​អាមេរិក​ចង់​ធ្វើ​ការ​​ពាក់ព័ន្ធ​ផង​ដែរ​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​​នៅ​ក្នុង​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ក្រុមjihad​ដែល​​បាន​ហ៊ុំព័ទ្ធ​កាន់​កាប់​​ទឹក​ដី​ទ្រង់​ទ្រាយ​ធំ​នោះ​មាន​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី​ជា​ដើម។
​គួរ​ជម្រាប​ថា​ប្រតិបត្តិការ​​យោធា​អាមេរិក​​តាម​ផ្លូវ​អាកាស​នៅ​អ៊ីរ៉ាក់​បាន​​ធ្វើ​ការ​វាយ​ប្រហារ​ប្រមាណ​១០០​ដង​ហើយ​ដើម្បី​បើក​ផ្លូវ​ឲ្យ​​ទាហាន​រដ្ឋាភិបាល​និងKurd​ទប់​ទល់​នឹង​ក្រុម​ឥស្លាម​ជ្រុល​និយម​jihad​​ហើយ​ក្នុង​នោះ​គេ​រក​ឃើញ​មាន​សាក​សព​មនុស្ស​ស្លាប់​ប្រមាណ​៣៥​​នាក់​​បន្ទាប់​ពី​វាយ​ប្រហារ​កាន់​កាប់​ទីក្រុង​Sulaiman Bek​វិញ​ពី​ក្រុម​ jihad។
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.