Side Ad

ជំនន់​ទឹក​ភ្លៀង​នៅ​ប៉ាគីស្ថាន​​មាន​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​

បើ​តាម​សេចក្ដី​រាយការណ៍​ពី​ស៊ិនហួ​កាល​ពី​ម្សិល​មិញ​នេះ​បាន​ឲ្យ​ដឹង​ថា​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៧២​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​ជាង​១០០​នាក់​រង​របួស​នៅ​ពេល​ភ្លៀង​មូសុង​មេ​ធំ​​បាន​វាយ​ប្រហារ​ខេត្ត​ Punjab ​ប៉ែក​ខាង​​កើត​ប្រទេស​ប៉ាគីស្ថាន​និង​ប៉ែក​ឦសាន​តំបន់​កាស្នៀរ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ​។
បើ​តាម​ប្រភព​បាន​​បន្ត​​ថា​​ទីក្រុង Lahore​ របស់​ខេត្ត Punjab គឺ​ជា​តំបន់​ដែល​​ទទួល​រង​ការ​វាយ​ប្រហារ​ខ្លាំង​គេ​ក្នុង​គ្រោះ​ធម្មជាតិ​នេះ​ដែល​មាន​មនុស្ស​ស្លាប់​​ជាង​៤០​នាក់​និង​របួស​ជា​ច្រើន​នាក់​ផង​ដែរ។
គួរ​ជម្រាប​ថា​ភ្លៀង​មេ​ធំ​នាំ​ឲ្យ​មាន​ទឹក​ជំនន់​នេះ​ក៏​​បាន​សម្លាប់​មនុស្ស​ប្រមាណ​១៥​​នាក់​ដែល​ក្នុង​នោះ​មាន​ទាហាន​៣​នាក់​នៅ​តំបន់​កាស្នៀរ​ដែល​គ្រប់​គ្រង​ដោយ​ប៉ាគីស្ថាន​ផង​ដែរ។
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.