Side Ad

ឃាត់​ខ្លួន​បុរស​២​នាក់​ជា​មួយ​នឹង​​ថ្នាំ​ញៀន​ជិត​១​គីឡូ​

ស្ទឹងត្រែង​​៖​ បុរស​ខ្មែរ​២​នាក់​ដែល​ទៅ​រស់នៅ​ក្នុង​ប្រទេស​ឡាវ​ជា​​ច្រើន​ឆ្នាំ​រហូត​មាន​ប្រពន្ធ​ជា​ជនជាតិ​ឡាវ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ ខេត្ដ​ស្ទឹង​ត្រែង​​ចាប់ខ្លួន​ពី​បទ​នាំ​គ្រឿងញៀន​ចូល​ក្នុង​ប្រទេស​កម្ពុជា​​។​
​ការ​​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី​ ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ភូមិ​ណា​អូន​ ឃុំ​ស្រែ​សម្បូរ​ ស្រុក​សៀម​ប៉ា​ង​ ខេត្ដស្ទឹងត្រែង​​។​
មន្ដ្រី​អ​​.​ហ​ខេត្ដ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ ខាំ​ ផា​ន់​ ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ និង​ទី​២-​ឈ្មោះ​ស៊ុន​ សៃ​យ៉ា​ភូ​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ អ្នក​ទាំង​២​រស់នៅ​ភូមិ​គីឡូ​​លេខ​១០​ ស្រុក​បា​ជាង​ ខេត្ដ​ចំប៉ា​សាក់​ប្រទេស​ឡាវ​​។​
​មន្ដ្រី​​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ជាមួយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​​ខាងលើ​ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀន​ ដែល​វេច​នៅ​ក្នុង​កញ្ចប់​មួយ​យ៉ាង​ស្អាត​ មាន​ទម្ងន់​ប្រមាណ​ជិត​១​គីឡូក្រាម​​។​ ថ្នាំ​ញៀន​នៅ​ក្នុង​កញ្ចប់​សមត្ថកិច្ច​នៅ​ពុំ​ទាន់​បាន​ស្រាយ​ពិនិត្យ​មើល​​នៅឡើយ​ទេ​ ប៉ុន្ដែ​គេ​សង្ស័យ​ថា​​ជា​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​៕
​អត្ថ​បទ​ដោយ​៖​​ ត្បូង​ឃ្មុំ​
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.