Side Ad

ដោយ​សារ​តែ​ភ័យ​ស្លន់​ស្លោរ​ កម្ម​ករ​រោង​ចក្រ​អឹម​វ៉េ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​

កំពង់ឆ្នាំង​​៖​ កម្ម​ការ​នី​​រោងចក្រ​អឹ​ម​ វ៉េ​ ខេត្តកំពង់ឆ្នាំង​ ១១​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ ក្រោយ​ពេល​ដែល​មាន​ការ​​ផ្ទុះ​ចរន្តអគ្គិសនី​នៅ​ក្នុង​អគា​នៃ​រោងចក្រ​នេះ​ កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​​។​
​រោង​ចក្រ​ អឹ​ម​ វ៉េ​ ជា​រោងចក្រ​មួយ​ដែល​មាន​ កម្មករ​ កម្ម​ការ​នី​ ប្រមាណ​ជាង​៣០០០​នាក់​ ធ្វើការ​នៅ​ទីនោះ​ ហើយ​ជា​និច្ចកាល​រោងចក្រ​មួយ​នេះ​តែងតែ​ មាន​កម្មករ​ កម្ម​ការ​នី​ ដួល​សន្លប់​ជា​ញឹកញាប់​ដោយសារ​តែ​បរិស្ថាន​​នៅ​ក្នុង​បរិវេណ​ក្នុង​អគារ​ និង​​បាតុភាព​ផ្សេងៗ​មិនល្អ​ប្រសើរ​។​
​កម្ម​ការ​នី​ម្នាក់​ដែល​ទើប​ងើប​ពី​ដួល​សន្លប់​បាន​ប្រាប់​ឲ្យ​​ដឹង​ថា​ នៅ​មុន​ពេល​មុន​ពេល​កើតហេតុ​ នៅ​ក្នុង​អគារ​លេខ​៥​ មាន​ផ្ទុះ​ចរន្តអគ្គិសនី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មការិនី​ ដែល​កំពុង​តែ​បម្រើ​ការងារ​នៅ​ទីនោះ​ មានការ​ភ័យ​ស្លន់ស្លោ​រ​ឡើង​ នៅ​ពេល​នោះ​​ខាង​បច្ចេកទេស​ អគ្គិសនី​រោងចក្រ​បាន​ទៅ​បិទ​​ឌីសង់​ទ័រ​ ហើយ​កម្មករ​បាន​ធ្វើការ​​ជា​ធម្មតា​វិញ​ ក្រោយមក​បាន​ភ្ជាប់​ចរន្តអគ្គិសនី​ឡើង​វិញ​ ក៏​ផ្ទុះ​ចរន្តអគ្គិសនី​សារ​ជា​ថ្មី​ទៀត​បណ្តាល​ឲ្យ​ កម្ម​ការ​នី​ដែល​ស្ថិត​នៅ​ទីនោះ​កាន់​តែ​ភ័យ​ខ្លាំង​ឡើង​ ជា​ហេតុ​ធ្វើ​ឲ្យ​មានកម្ម​ការ​នី​បាន​ដួល​សន្លប់​ជា​បន្ត​បន្តា​ប់​តែ​ម្តង​​។​ ក្រោយ​ពី​ដួល​សន្លប់​ កម្ម​ការ​នី​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​ភ្លាម​នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង​​៕

អត្ថ​បទ​ដោយ​៖ តា​ក្រញ៉ូង
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.