Side Ad

ឃាត់​ខ្លួន​មុខ​សញ្ញា​ចែក​ចាយ​គ្រឿង​ញៀន​​ម្នាក់​ ជា​មួយ​នឹង​ថ្នាំ​ញៀន​ជា​ច្រើន​

​ភ្នំពេញ​​៖​ កម្លាំង​អន្តរាគមន៍​ខណ្ឌចំការមន​ កំពុង​ជិះ​ល្បាត​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ ក៏​ធ្វើការ​ឃាត់​ខ្លួន​​ហើយ​ឆែកឆេរ​ក្នុង​កែបម៉ូតូ​ ក៏​ឃើញ​ថ្នាំ​ញៀន​ជា​កញ្ចប់​មួយ​ចំនួន​ធំ​​។​ ប្រតិបត្តិ​ការណ៍​​នេះ​ដឹកនាំ​ដោយ​លោក​ ឡេ​ង​ គឹ​ម​ហៀ​ង​ អធិការរង​ខណ្ឌ​ចំការ​មន​ នឹង​មានការ​បញ្ជា​ពី​លោក​ យិ​ន​ សាន​ អធិការ​ខណ្ឌចំការមន​ បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​តាម​មូលដ្ឋាន​ បាន​អនុ​វត្ថ​ន៍​ឡើង​នា​វេលា​ម៉ោង​ ១​នឹង​​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​​០៥​ ខែ​កញ្ញា​ ឆ្នាំ​​២០១៤​ ស្ថិត​នៅ​តាម​ បណ្តោយ​ផ្លូវ​លេខ​ ៣១០​ ត្រង់​ស្ថានីយ៍​ប្រេង​ Total​ ក្នុង​សង្កាត់​បឹង​កេងកង​ទី​​១​ ខណ្ឌចំការមន​​។​
​បើ​តាម​លោក​អធិការរង​ ឡេ​ង​ គឹ​ម​​ហៀ​ង​ បាន​​ឲ្យ​ដឹង​ថា​ ក្រោម​ការ​បញ្ជារ​នឹង​​ចង្អុល​​បង្ហាញ​ពី​ថ្នាក់​ស្នងការ​ នឹង​លោក​អធិការ​ខណ្ឌ​ រូប​លោក​តែងតែ​ដឹកនាំ​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​នេះ​រៀង​​រាល់​យប់​ និង​ថ្ងៃ​ ដើម្បី​​ការពារ​កុំ​ឲ្យ​កើត​មាន​អំពើ​ឆក់​-ប្លន់​ លួច​ គាស់​ផ្ទះ​ ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​សង្កាត់​​មាន​​សុវត្ថិភាព​​។​
លោក​បន្ត​ថា​ ខណៈ​កម្លាំង​របស់​លោក​បានឃើញ​បុរស​ម្នាក់​​ឈ្មោះ​ សុខ​ ពេជ្រ​ អាយុ​២៥​​ឆ្នាំ​ ហើយ​ជិះ​ម៉ូតូ​សេ​​១២៥​ ពណ៌​ឈាម​ជ្រូក​ គ្មាន​ស្លាក​លេខ​​មួយ​គ្រឿង​ កំពុង​ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​​៣១០​ ក៏​មានការ​សង្ស័យ​ដូច្នេះ​កម្លាំង​អន្តរាគមន៍​បាន​​ដេញ​ឃាត់​​ដើម្បី​ឆែកឆេរ​ តែ​បុរស​ម្នាក់​នោះ​បាន​​ជិះ​​រត់​ រហូត​ដល់​ស្ថានីយ៍​ប្រេង​តូ​តា​ល់​ ក៏​ចុះ​ពីលើ​ម៉ូតូ​រត់​ចូល​ទៅ​​ម្តុំ​​ផ្លូវ​លូ​ទឹក​ស្អុយ​ផ្លូវ​លេខ​ ១០៥​ ប៉ុន្តែ​ត្រូវ​កម្លាំង​អន្តរាគមន៍​សហការ​ណ៍​ ជាមួយ​នគរបាល​មូលដ្ឋាន​ក៏​ដេញ​​ចាប់ខ្លួន​បាន​​ភ្លាមៗ​ ហើយ​ឆែកឆេរ​មិន​មាន​រក​ឃើញ​អ្វី​ទេ​នៅ​លើ​ខ្លួន​ តែ​ឆែកឆេរ​នៅ​ក្នុង​កែបម៉ូតូ​បាន​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ ៣៩​កញ្ចប់​ និង​ឧបករណ៍​ប្រើប្រាស់​​រួម​ជាមួយ​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​លក់​ផង​ដែរ​។​
​ដោយ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​បែប​នេះ​ សមត្ថកិច្ច​ក៏​សម្រេច​នាំ​ខ្លួន​ នឹង​ដកហូត​ម៉ូតូ​នឹង​ថ្នាំ​ញៀន​ យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន​ រង់ចាំ​បន្ត​ការ​សាកសួរ​នឹង​តាម​ចាប់​ខ្លូ​ន​បក្ខពួក​ផ្សេង​ទៀត​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​ សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​​ថា​ ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​នេះ​ ទំនងជា​មេ​ក្លោ​ង​ក្នុង​ការ​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ ក្នុង​រាជធានី​ភ្នំពេញ​ ព្រោះ​ដោយសារ​តាម​ចំនួន​ថ្នាំ​ដែល​ឆែក​ឃើញ​មាន​ចំនួន​ច្រើន​លើ​សការស្មាន​៕​
អត្ថ​បទ​ដោយ​៖ បិសាច​រាត្រី
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.