សង្គមខ្មែរពីសម័យបុរាណ នៅមុនពេលកម្លោះចូលស្តីដណ្តឹងកូនក្រមុំ រៀបមង្គលការជាភរិយា គឺឳពុកម្តាយតែងតម្រូវឲ្យកូនប្រុសចូលទៅបួសរៀន យកចំណេះចេះដឹង និងដុសខាត់គំនិតមារយាទ នៅវត្តអារាម ព្រោះសម័យនោះ ខ្មែរយើងមិនទាន់មានសាលារៀន ឬមហាវិទ្យាល័យ ដូចឥលូវនេះទេ។
ក្រោយពីចាកសិក្ខាបទមកវិញ អ្នកស្រុកច្រើនហៅកូនកម្លោះនោះថា អ្នកបណ្ឌិត។ ចំណេរក្រោយមកពាក្យហៅនោះក៏ក្លាយជា «អន្ទិតៗ» គឺសំដៅទៅរកប្រុសកម្លោះ ដែលបានបួសរៀន មានការចេះដឹងទាំងផ្លូវលោក និងផ្លូវធម៌។
ការចូលទៅបួសរៀននោះ ត្រូវបានគេហៅថា «បំបួសនាគ»។ នៅបច្ចុប្បន្ននេះ ពលរដ្ឋយើងមិនសូវដឹងជ្រៅជ្រួតជ្រាបអំពីពិធីនេះទេ។ ចំពោះអត្ថន័យនៃពាក្យថា «នាគ» នៅទីនេះ មិនមែនសំដៅទៅលើសត្វនាគនោះទេ តែមានន័យថា ល្អប្រសើរខ្ពង់ខ្ពស់ឧត្តុង្គឧត្តម។ ដូច្នេះ ការបំបួសនាគ ផ្តោតអត្ថន័យសំខាន់ ទៅលើអ្នកដែលមានឋានៈខ្ពង់ខ្ពស់ អ្នកប្រសើរ ដែលបានលះបង់ នូវអំពើបាបគ្រប់យ៉ាង។ ព្រះពុទ្ធជាម្ចាស់បានប្រទានព្រះនាមនេះដល់នរជនណា ដែលសុខចិត្តលះបង់ចោល នូវអំពើមិនល្អ ហើយងាកមករកការកសាងធម៌វិញ។ តើប្រពៃណីនេះ មាននៅដល់បច្ចុប្បន្នដែរឬទេ? ប្រភពពី chanbokeo
ផ្តល់សិទ្ធដោយ ៖Khmer79
Home
Hot News
Social News
ហេតុអ្វីនៅសម័យបុរាណ មុនពេលកម្លោះចូលស្តីដណ្តឹងកូនក្រមុំ ចាំបាច់ត្រូវបួស?
ហេតុអ្វីនៅសម័យបុរាណ មុនពេលកម្លោះចូលស្តីដណ្តឹងកូនក្រមុំ ចាំបាច់ត្រូវបួស?
Subscribe to:
Post Comments (Atom)
Follow us on facebook
Popular Posts
-
ពិធីកាត់សក់បង្កក់ឆ្មប គឺជាពិធីមួយដែលចាស់ទុំខ្មែរក្នុងសម័យមុន លោកបានឲ្យអត្ថន័យជាសំខាន់ទៅលើការប្រសិទ្ធិនាម ឬ ដាក់ឈ្...
-
ពេលមានមនុស្សស្លាប់ដុតទៀនបំភ្លឺ បានក្លាយជាប្រពៃណីមួយរបស់ខ្មែរយើង ប៉ុន្តែប្រវត្តិដែលនាំឲ្យកើតមានប្រពៃណីនេះ យ៉ាងណានោះ...
-
ពាក្យប្រពៃណី ឬបវេណី មានន័យថា ទំនៀម ពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួន ឬការនិយមធ្វើបុណ្យទាន...
-
ល្ខោនបាសាក់ មានដើមកំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ បាសាក់ ជា ឈ្មោះទន្លេមួយដែលជា ខ្នែងមួយ...
-
ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូ...
-
ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម ពីផ្ទៃដីចំណែកកំពស់មធ្យម គឺ២៤០០ម ទៅ៦០០០ម និងខ្ពស់បំផុត ១២០០០ម។ ពពកដែលគេមើលឃើញស្ថិតក្នុង ល...
-
តាមទំនៀមទម្លាប់ខ្មែរ មង្គលការ គឺជាបញ្ហាចម្បង ដែលគ្រប់គូស្រករ អាណាព្យាបាល ឬឪពុកម្តាយបងប្អូន ជាម្ចាស់ ដើមការតែងតែមានការគ...
-
អ្នកតាព្រៃពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុ...
-
កាលពីព្រេងនាយ មានបិសាចមួយឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើ...
-
អាថ៌កំបាំងផ្លែឈើមួយប្រភេទ ដែលមានឈ្មោះតាំងពីអតីតកាលមក ហើយមានបង្កប់នូវអាថ៌កំបាំងយ៉ាងជ្រៅ ផ្លែឈើធម្មជាតិនោះ យើងហៅថា ផ្លែដ...
No comments:
Post a Comment