តាមការស្រាវជ្រាវវេជ្ជសាស្ត្របានរកឃើញកាន់តែច្រើនឡើងៗពីគុណប្រយោជន៍នៃការបំបៅដោះកូន។ ការបំបៅអាចផ្តល់ផលចំណេញដល់ទាំងកូន ទាំងម្តាយ។ តើគុណប្រយោជន៍នោះមានអ្វីខ្លះទៅ? តើគេគួរត្រូវបំបៅកូនរយៈពេលប៉ុណ្ណាទើបល្អ? ការបំបៅដោះពិតជាជួយកាត់បន្ថយគ្រោះកើតជំងឺមហារីកសុដន់មែនឬ?
គុណប្រយោជន៍នៃទឹកដោះម្តាយ គឺមានច្រើនណាស់ ! កាន់តែគិត គេកាន់រកឃើញអំពីភាពល្អប្រសើរនៃទឹកដោះម្តាយនេះ។ នៅក្នុងប្រទេសជឿនលឿនខ្លាំង ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុបភាគខាងជើង មានជាអាទិ៍ប្រទេសណ័រវេស ហ្វាំងឡង់ ស្ត្រីជាម្តាយស្ទើរតែ១០០ភាគរយបំបៅដោះកូន។ ព្រោះនៅក្នុងប្រទេសទាំងនោះ ព័ត៌មានអំពីគុណភាពនៃទឹកដោះម្តាយត្រូវបានគេផ្សព្វផ្សាយទូលំទូលាយល្អ។
គុណប្រយោជន៍នៃការបំបៅដោះមានច្រើន និងពីរកំរិត៖ ទីមួយគឺអ្នកជាម្តាយផ្ទាល់ ទីពីរគឺសម្រាប់ទារក។ ម្តាយ ៖ តាមរយៈការស្រាវជ្រាវវេជ្ជសាស្ត្រ បំបៅដោះកូន អាចកាត់បន្ថយគ្រោះកើតជំងឺមហារីកសុដន់។ ទារក៖ ទឹកដោះម្តាយអាចជួយការពារទារកប្រឆាំងនឹងជំងឺឆ្លងជាច្រើន ជំងឺអាឡែកហ្ស៊ី ជំងឺធាត់ជ្រុល។ សារធាតុផ្សំនៅក្នុងទឹកដោះម្តាយមានលក្ខណៈពិសេសណាស់ (ទឹកដោះគោម្សៅ មិនប្រាកដជាដាក់លាយសារធាតុពិសេសនេះ នៅគ្រប់ម៉ាកទេ)។ សារធាតុពិសេសនេះជាជំនួយយ៉ាងពិសេសអនុញ្ញាតឲ្យខួរក្បាល និងភ្នែក មានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។
គុណភាពផ្នែកទ្រទ្រង់សរីរាង្គកាយ ៖ ទឹកដោះម្តាយដំបូង មានគុណប្រយោជន៍ខ្លាំងណាស់ និងឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការរបស់ទារកទើបនឹងកើត។ ទឹកដោះថ្ងៃទីដំបូង ជាទឹកដាស់ប្រព័ន្ធអាហារទារកឲ្យដំណើរការ។ ទឹកដោះម្តាយដំបូង គឺប្រៀបដូចជាថ្នាំសក្តិសិទ្ធិជាប្រព័ន្ធការពារសរីរាង្គកាយទារក ប្រឈមនឹងបរិស្ថានជុំវិញខ្លួន។ ទឹកដោះម្តាយមានសារធាតុស្ករតិចតួចបំផុត ដែលនេះអាចរក្សាលំនឹងជាតិស្ករឲ្យទារកបានយ៉ាងសមស្រប។
លោកវេជ្ជបណ្ឌិត Dr. Kamel Bargaoui ណែនាំអ្នកជាម្តាយឲ្យបំបៅដោះកូនពេញ ៦ខែ ដំបូង ព្រោះដើម្បីឲ្យទារកអាចទាញយកប្រយោជន៍ពីទឹកដោះម្តាយបានយ៉ាងពេញទំហឹង។ ក្នុងដំណាក់កាល៦ខែដំបូងនៃជីវិតរបស់កូន ដែលជារយៈពេលលូតលាស់ខ្លាំង ទារកងាយនឹងទទួលរងគ្រោះថ្នាក់ណាស់ នៅចំពោះមុខជំងឺ និងមេរោគឆ្លង។ ហេតុផលទីពីរ ដែលជាសំអាងជួយជំរុញឲ្យបំបៅដោះកូនសុទ្ធ គឺគុណភាពទឹកដោះ ក្នុងការចិញ្ចឹមសរីរាង្គកាយ។
ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកនាងបំបៅកូនលាយជាមួយនឹងទឹកដោះគោម្សៅ ទារកងាយនឹងងាកទៅរកការបៅនឹងក្បាលដបណាស់ ព្រោះក្មេងមិនត្រូវការប្រឹង។ ប៉ុន្តែប្រសិនបើអ្នកជាម្តាយពរពោះ កូនបន្ទាប់ ក្នុងរយៈពេលដែលកូនមុននៅតូចនៅឡើយ គួរគប្បីកុំបំបៅដោះកូនអ្វី ព្រោះពេលពរពោះ ស្ត្រីមានបញ្ចេញជាតិអ័រមូនខ្លាំង៕ ប្រភពពី RFI
ផ្តល់សិទ្ធដោយ ៖Khmer79
Subscribe to:
Post Comments (Atom)
Follow us on facebook
Popular Posts
-
ពិធីកាត់សក់បង្កក់ឆ្មប គឺជាពិធីមួយដែលចាស់ទុំខ្មែរក្នុងសម័យមុន លោកបានឲ្យអត្ថន័យជាសំខាន់ទៅលើការប្រសិទ្ធិនាម ឬ ដាក់ឈ្...
-
ពេលមានមនុស្សស្លាប់ដុតទៀនបំភ្លឺ បានក្លាយជាប្រពៃណីមួយរបស់ខ្មែរយើង ប៉ុន្តែប្រវត្តិដែលនាំឲ្យកើតមានប្រពៃណីនេះ យ៉ាងណានោះ...
-
ពាក្យប្រពៃណី ឬបវេណី មានន័យថា ទំនៀម ពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួន ឬការនិយមធ្វើបុណ្យទាន...
-
ល្ខោនបាសាក់ មានដើមកំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ បាសាក់ ជា ឈ្មោះទន្លេមួយដែលជា ខ្នែងមួយ...
-
ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូ...
-
តាមទំនៀមទម្លាប់ខ្មែរ មង្គលការ គឺជាបញ្ហាចម្បង ដែលគ្រប់គូស្រករ អាណាព្យាបាល ឬឪពុកម្តាយបងប្អូន ជាម្ចាស់ ដើមការតែងតែមានការគ...
-
ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម ពីផ្ទៃដីចំណែកកំពស់មធ្យម គឺ២៤០០ម ទៅ៦០០០ម និងខ្ពស់បំផុត ១២០០០ម។ ពពកដែលគេមើលឃើញស្ថិតក្នុង ល...
-
កាលពីព្រេងនាយ មានបិសាចមួយឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើ...
-
អ្នកតាព្រៃពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុ...
-
អាថ៌កំបាំងផ្លែឈើមួយប្រភេទ ដែលមានឈ្មោះតាំងពីអតីតកាលមក ហើយមានបង្កប់នូវអាថ៌កំបាំងយ៉ាងជ្រៅ ផ្លែឈើធម្មជាតិនោះ យើងហៅថា ផ្លែដ...
No comments:
Post a Comment