Side Ad

ក្រឡាប់​គោ​យន្ត​ធ្លាក់​ចូល​ទឹក បណ្តាល​ឲ្យមនុស្ស​ជា​ច្រើន​រង​របួស

កំពង់ឆ្នាំង​​៖​ គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់​ ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​និង​ មួយ​ចំនួន​ទៀត​​បាន​រង​របួសស្រាល​​។
​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​និង​អ្នក​ភូមិ​​ជាង​១០​នាក់​ទៀត​ បាន​ជិះ​គោ​យន្ត​ទៅ​លេង​រមណីយដ្ឋាន​​ច្រក​ល្អៀង​ ហៅ​ “​យ៉ោ​ក​”​។​ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើតហេតុ​​ដែល​ជា​កន្លែង​ផ្លូវបត់​ អ្នក​បើក​គោ​យន្ត​កន្ត្រៃ​បញ្ជា​របត់​មិន​ទាន់​ ក៏​ជ្រុល​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹកតែ​ម្តង​ ​ដែល​កន្លែង​កើតហេតុ​ នៅ​ខ្វះ​ប្រមាណ​​ជា​១០​គីឡូម៉ែត្រ​ទៀត​​ដល់​រមណីយដ្ឋាន ​​បណ្ដាល​​ឲ្យ​យុវជន​ម្នាក់​​បាន​រង​របួស​ស​ធ្ងន់​ ចំណែក​​អ្នក​​ផ្សេង​ទៀត​ បាន​រង​របួសស្រាល​ មិន​ត្រូវ​បាន​​បញ្ជូន​ទៅ​​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​ទេ​​។​ ដោយ​ឡែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​​។​
​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ឈ្មោះ​ ឯក​ សុ​ទ្ឋា​ អាយុ​២២​ឆ្នាំ​ មាន​ទៅ​លំនៅ​ ភូមិ​ជំទាវ​បុត្រី​ ឃុំ​ផ្សារ​ ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​។​ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៤ ​ខែកញ្ញា​ ឆ្នាំ​២០១៤​ នៅ​តាម​ផ្លូវលំ​ ទៅ​រមណី​ដ្ឋា​ន​​ទឹកធ្លាក់​ច្រក​ល្អៀង​ ស្ថិត​ក្នុងភូមិ​បំ​ណ​ក់​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ​​សាត់​ ជាប់​ព្រំប្រទល់​ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​​៕

អត្ថ​បទ​ដោយ​៖ តា​ក្រញ៉ូង
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.