Side Ad

ក្មេង​-ចាស់​ ២០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​សារ​តែ​ពុល​អាហារ

បន្ទាយមានជ័យ​​៖​ មនុស្ស​ប្រុស​​-ស្រី​ ក្មេង​-ចាស់​២០​នាក់​ ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ និង​មន្ទីរពេទ្យ​បង្អែក​​ប៉ោយ​ប៉ែ​ត​ ដើម្បី​ពិនិត្យ​និង​ព្យាបាល​អាការ​ក្អួតចង្អោរ​ ថេ​ង​ថោ​ង​​ក្នុង​ខ្លួនប្រាណ​ បន្ទាប់​ពី​ពួក​គាត់​បាន​ទទួលទាន​ម្ហូប​ធ្វើ​អំពី​ផ្សិត​កាលពី​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ចំណុច​ភូមិ​បន្ទាយ​ទី​១​ ឃុំ​​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​​។​
​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ពលរដ្ឋ​ដែល​មាន​អ​ការ​ពុលផ្សិត​ខាងលើ​ឈ្មោះ​ ទី​១​ឈ្មោះ ​សូន​ សុ​ជា​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​​ ទី​២​ឈ្មោះ ​មាន​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​១១​ឆ្នាំ​ ទី​៣​ឈ្មោះ ​កា​ អៀ​ត​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ទី​៤​ឈ្មោះ ​មាន​ គ​ន្ធា ​ភេទ​​ស្រី​ អាយុ​១៤​ឆ្នាំ ទី​៥​ឈ្មោះ ​ខុន​ វាសនា​ ភេទ​​ប្រុស​ អាយុ​៦​​ឆ្នាំ​ ទី​៦​ឈ្មោះ​ ភី​ ភាព​ ភេទ​​ប្រុស​ អាយុ​​៤២​ឆ្នាំ​ ទី​៧​​ឈ្មោះ​ មាន​ ខន​ ភេទ​ប្រុស​ អាយុ​៣៨​​ឆ្នាំ​ ទី​៨​ឈ្មោះ​ ផេ​ត​ សុធា​រ៉ា​ ភេទ​ស្រី​ អាយុ​៣​ឆ្នាំ​ ទី​៩​ឈ្មោះ ​ហេង​ ចាន់​នី​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ទី​១០​ឈ្មោះ​ ហេង​ សុធា​រ៉ា​ ភេទ​ស្រី​ អាយុ​ប្រហែលជា​២០​ឆ្នាំ​ ទី​១១​ឈ្មោះ​ ហេង​ សុ​ភី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ទី​១២​ឈ្មោះ​ សួន​ សុ​ជាតិ​ភេទ​​ស្រី​ អាយុ​១០​ឆ្នាំ ទី​១៣​ឈ្មោះ​ រួន​ រ៉ាត់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ទី​១៤​ឈ្មោះ​ រស់​ រឹម​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ទី​១៥​ឈ្មោះ​ មេ​ង​ ជា​ ភេទ​ស្រី​ អាយុ​​២៩​ឆ្នាំ​ ទី​១៦​ឈ្មោះ​ ស៊ុំ​ មូលី​កា​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ ទី​១៧​ឈ្មោះ​ រឹម​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ ទិ​១៨​ឈ្មោះ​ រឹម​ ភា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៩​ឆ្នាំ​ ទី​១៩​ឈ្មោះ​ រឹម​ ផា​រី​ម​ ភេទ​​ប្រុស​ អាយុ​៥​ឆ្នាំ​ និង​ទី​២០​ឈ្មោះ​ រឹម​ ណា​រ៉ា​ ភេទ​ស្រី​ អាយុ​1​ឆ្នាំ​ អ្នក​ទាំង​អស់នេះ​គឺ​នៅ​ភូមិ​កើត​ ហេតុ​ខាងលើ​៕
អត្ថ​បទ​​ដោយ​៖ តា​ក្រញ៉ូង
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.