នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូដោយល្បឿនមធ្យមតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកដល់ចំណុចកើតហេតុ ក៏បានបត់ម៉ូតូឆ្លងផ្លូវបំណងចូលផ្ទះ ក៍ជ្រុលទៅបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលច្រងាបច្រងិលនៅលើផ្លូវជាតិ ធ្វើឲ្យស្ត្រីខាងលើរងរបួសធ្ងន់ និងបុរសជាអ្នកបើកបរម៉ូតូម្នាក់ទៀតរងរបួសស្រាល។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់នោះមានឈ្មោះ ហន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាកសិករ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ជាអ្នកបើកបរម៉ូតូហុងដាឌ្រីម ធុនសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខកណ្តាល1J-0880 ចំណែកឯជនរងគ្រោះដែលរងរបួសស្រាលមានឈ្មោះ លឹម សឿន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរជាកសិករ មានទីក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ1G-5969៕
អត្ថបទដោយ៖ ក្តាមថ្ម
ផ្តល់សិទ្ធដោយ ៖Khmer79
No comments:
Post a Comment