Side Ad

ភ្លៀង​មិន​ឈប់​នៅ​តំបន់​កាស្នៀរ​មាន​ស្លាប់​មនុស្ស​ជាង​១០​នាក់​

បើ​តាម​ស៊ិនហួ​កាល​ពីម្សិលមិញ​នេះ​បានឲ្យ​ដឹងថា​ភ្លៀង​មិន​ឈប់ បង្កជា​ស្រុត​បាក់​ដី​នៅ​តំបន់​កាស្នៀរ​គ្រប់គ្រង​ដោយ​ឥណ្ឌា ស្លាប់មនុស្ស​អស់​ប្រមាណ​១៣​នាក់​និង​ជា​ច្រើន​នាក់​ទៀត​ជម្លៀស​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភា​ព ។
បើ​តាម​ប្រភព​បាន​បន្ត​ថាប្រព័ន្ធ​ទឹក​និង​ភ្លើង​ត្រូវ​កាត់ផ្លូវផង​ដែរ​ដោយ​សារ​ទឹក​ជន់លិច​ស្ថានីយ៍​របស់វា​ហើយ​ផ្លូវ​ធំៗ​មួយ​ចំនួន​ដូច​ជា​នៅSrinagar-Jammu និង Srinagar-Leh highway ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ។
គួរ​ជម្រាប​ថា​​​ក្រៅពី​នេះក៏​មាន​ហេតុការណ៍​ទឹក​ជំនន់​វាយ​ប្រហារ​នាំយក​រថយន្ត​ក្រុង​មួយ​​គ្រឿង​ដឹក​មនុស្ស​៥០​នាក់​ដែល​ក្នុង​នោះ​មាន​៦​នាក់​ត្រូវ​បាន​គេ​ជឿ​ថា​បាន​ស្លាប់​បាត់​បង់​ជីវិត​ផង​ដែរ​នៅ​តំបន់​កាស្នៀរ​នេះ។
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.