បុរសដែលជនដៃដល់បាញ់ត្រូវធ្លាយឆ្អឹងជំនីស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ យឹម ម៉ៅ អាយុ៤៨ឆ្នាំ ត្រូវជាឪពុករបស់ឈ្មោះ ម៉ៅ ម៉ុត ភេទប្រុស អាយុ១៩ឆ្នាំ រងរបូសស្រាល ទាំងពីរនាក់ឪពុកកូនមានស្រុកកំណើតនៅភូមិរកាក្រោកឃុំខ្ទ ស្រុកស្អាង ខេត្តកណ្ដាល។
បើតាមការអះអាងរបស់កូនឈ្មោះ ម៉ៅ ម៉ុត បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួន ជាមួយឪពុកបានសម្រាកបន្ទាប់ពីធ្វើការអស់កម្លាំងនៅពេលថ្ងៃ មួយសន្ទុះក៏មានសំឡេងមនុស្សហៅឲ្យបើកទ្វារពេលដែលខ្លួនជាកូនបើកទ្វារ បានឃើញជនសង្ស័យបីនាក់ដោយពីរនាក់កាន់ដាវសាំម៉ូរៃម្នាក់១ដើម និងម្នាក់ទៀតកាន់កាំភ្លើងម៉ាក (M១៦) ហៅអឹមស៊ីរបស់អាមេរិកកាំងដោយបិទមុខជិតទាំងបីនាក់ គ្រានោះជនដៃដល់បានគំរាមឲ្យខ្លួន និងឪពុកខ្លួន ក្រាបចុះហើយមិនឲ្យស្រែកទៀតផង។ ពេលដែលជនសង្ស័យឲ្យដេកផ្កាប់មុខទៅនឹងដី ជនសង្ស័យដែលកាន់កាំភ្លើបានវាយទៅលើឪពុកពីរស្វាយកាំភ្លើង រួចក៏វាយខ្លួន (ម៉ុត) ១ស្វាយកាំភ្លើង ស្របពេលនោះឪពុកខ្លួនក្រោករត់ចេញក្រៅក៏ត្រូវជនដៃដល់ដេញបាញ់រះពីក្រោយចំនួន៣គ្រាប់ តែត្រូវឪពុកខ្លួន១គ្រាប់ចំឆ្អឹងជំនីធ្លាយពីម្ខាងទៅម្ខាងស្លាប់នៅកន្លែងកើតហេតុហើយជនដៃដល់ក៏រត់បាត់តែម្ដង ពេលនោះអ្នកចាំចំការដូចគ្នាមកជួយ ក៏ជួយមិនទាន់ដោយសារនៅឆ្ងាយពីគ្នា។
បុរសត្រូវជាកូនសពរងគ្រោះបន្តថា ខ្លួនជាមួយនិងឪពុករបស់ខ្លួនបាន មកស៊ីឈ្លួលដាំកូនស្វាយអោយឈ្មោះ អឿ នុត ត្រូវជាបងប្អូនបានរយៈពេលប្រហែលជា៣ខែតែប៉ុណ្ណោះ ដោយមិនដែលមានជម្លោះជាមួយអ្នណាម្នាក់ឡើយ ហើយការដែលជនសង្ស័យបាញ់សម្លាប់ឪពុករបស់ខ្លួននេះ គឺមិនដឹងមូលហេតុអ្វីដែរ?
ប្រភពដាច់ដោយឡែកបាននិយាយថា ការបាញ់សម្លាប់បុរសខាងលើ សង្ស័យជារឿងគំនុំដីធ្លី ពុំមែនជាករណីប្លន់ឡើយ ដោយអ្នកទាំងពីរឪពុកកូនជាកម្មករស៊ីឈ្នួលគេ៕
អត្ថបទដោយ៖ តាក្រញ៉ូង
ផ្តល់សិទ្ធដោយ ៖Khmer79
No comments:
Post a Comment