ផ្ទះល្វែងដែលត្រូវភ្លើងឆេះ មួយមានទីតាំងលេខ៤៣ មានម្ចាស់ឈ្មោះ សំ ស្រេង អាយុ៦៤ឆ្នាំ និងមួយទៀតលេខ៤៤នៅជាប់គ្នា មានម្ចាស់ឈ្មោះ លាង ហាង អាយុ៥២ឆ្នាំ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្នុងហេតុការណ៍ភ្លើងឆេះនេះដែរ រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង បានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ តែមិនអាចទប់ស្កាត់បាន ដោយសារអំណាចភ្លើងឆេះរាលដាលឆាប់រហ័សពេក។
សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ចំពោះមូលហេតុជំហានដំបូងគេសង្ស័យ ទុស្សេចរន្តអគ្គិសនីចេញពីផ្ទះលេខ៤៣ ហើយការឆាបឆេះមានរយៈពេលជិតមួយម៉ោងទើបភ្លើងរលត់ទាំងស្រុង៕
អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង
ផ្តល់សិទ្ធដោយ ៖Khmer79
No comments:
Post a Comment