Side Ad

ព្រឹត្តិការណ៍​២​ នឹង​បញ្ចប់​ការ​ប្រកួត​វគ្គ​១/២​ និង​ផ្តាច់ព្រ័ត្រ​ ចុង​ស​ប្តា​ហ៍​នេះ​

​ព្រឹត្តិការណ៍​ចំនួន​២​ដាច់​ដោយឡែក​ពី​គ្នា​ នឹង​ធ្វើការ​ប្រកួត​បញ្ចប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ និង​វគ្គ​ផ្តាច់ព្រ័ត្រ​ នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​ ចុង​ស​ប្តា​ហ៍​នេះ​ ហើយ​ពានរង្វាន់​ទាំង​២​នេះ​បាន​បង្កើត​ឡើង​ សម្រាប់​ឲ្យ​តែ​បុគ្គលិក​ និង​សិស្ស​និស្សិត​របស់​ខ្លួន​ឲ្យ​ចូល​លេង​ដូច​គ្នា​ គឺ​មិន​ទាន់​បាន​បើក​ទូលាយ​សម្រាប់​ក្រុម​ផ្សេងៗ​នោះ​ឡើយ​។​
​សម្រាប់​ព្រឹត្តិការណ៍​ទី​១​ គឺ​ការ​ប្រកួត​កីឡា​ហ្វុ​ត​សាល​យុវជន​ដណ្តើម​ពាន​ខេ​ម​អេ​ដ​ ប្រចាំឆ្នាំ​២០១៤​ ដែល​រៀបចំ​ឡើង​ដោយ​​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ ហើយ​ការ​ប្រកួត​នេះ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​២​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​ គឺ​ក្រុម​ Knight​ FC​ និង​ The​ Crown​ FC​។​
​ការ​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ក្រុម​ទាំង​២​ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​ទាំង​២​បាន​ទម្លាក់​ក្រុម​ The​ Blue​ FC​ និង​ក្រុម​ The​ Bdude​ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ កាលពី​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​ កន្លង​មកនេះ​ ដោយ​ក្នុង​នោះ​ ក្រុម​ Knigth​ FC​ បាន​ទម្លាក់​ក្រុម​ The​ Blue​ FC​ ជាមួយ​ការ​ឈ្នះ​​ក្នុង​ការ​ប្រកួត​ទាំង​២​ជើង​គឺ​ ៣-២​ និង​ ២-១​។​ ចំណែក​ក្រុម​ The​ Crown​ FC​ បាន​ទម្លាក់​ក្រុម​ The​ Bdude​ តាម​រយៈ​ការ​ឈ្នះ​ ២-០​ ក្នុង​ការ​ប្រកួត​ទាំង​២​លើក​​ដូចៗ​គ្នា​។​
​យ៉ាងណាមិញ​ សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​រវាង​ Knight​ FC​ និង​ The​ Crown​ FC​ នឹង​ត្រូវធ្វើ​ឡើង​នៅ​លើ​ទីលាន​សិប្បនិម្មិត​ KB​ ក្រោយ​ទូត​អូស្ត្រាលី​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ វេលា​ម៉ោង​ ៨:០០​ ដល់​ម៉ោង​ ៩:០០​ គឺ​បន្ទាប់​ពី​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​រវាង​ក្រុម​ The​ Bdude​ និង​ក្រុម​ The​ Blue​ FC​។​
​ចំពោះ​ព្រឹត្តិការណ៍​ទី​២​ គឺ​ការ​ប្រកួត​កីឡាបាល់ទាត់​ ACLEDA-JOHN​ BRINSDEN​ Cup​ 2014​ ដែល​រៀបចំ​ឡើង​ដោយ​ធនា​គារ​​អេ​ស៊ី​លី​ដា​ ហើយ​ការ​ប្រកួត​នេះ​បាន​រក​ឃើញ​ក្រុម​ទាំង​៤​ ដែល​ត្រូវ​ឡើង​មក​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ​​ ខណៈ​ការ​ប្រកួត​វគ្គ​នេះ​ នឹង​ត្រូវធ្វើ​ឡើង​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។​
នៅ​ថ្ងៃ​សៅរ៍​នេះ​ គឺជា​ការ​ប្រកួត​រវាង​ក្រុម​ការិយាល័យ​កណ្តាល​(​ឃ​)​ និង​ក្រុម​សាខា​ស្រុក​បារាយណ៍​ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ទីលាន​ស្តា​ត​ចាស់​ ចាប់ពី​ម៉ោង​២​រសៀល​តទៅ​។​ ចំណែក​ក្រុម​សាខា​ស្រុក​ស្រី​សន្ធរ​ នឹង​ត្រូវ​ធ្វើការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​​​ផ្តាច់ព្រ័ត្រ​ នៅ​ស្តា​ត​ចាស់​ដដែល​ ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ​បន្ទាប់​ វេលា​ម៉ោង​ ២​រសៀល​៕
ផ្តល់សិទ្ធដោយ​ ៖Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.