Side Ad

Costa​ នឹង​ត្រូវ​អវត្តមាន​ក្នុង​ពេល​អេ​ស្ប៉ា​ញ​ជួប​ម៉ា​សេ​ដ្វា​ន​ដោយសារ​បួស​សរសៃពួរ​គន្លាក់ជើង​

​ខ្សែប្រយុទ្ធ​ Diego​ Costa​ របស់​ក្លិប​ Chelsea​ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ដែល​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​ម៉ា​សេ​ដ្វា​ន​ក្នុង​ការ​ប្រកួត​ជម្រុះ​បើក​ឆាក​សម្រាប់​យុទ្ធនាការ​ Euro ឆ្នាំ​២០១៦​ របស់​ពួក​គេ​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ​ដោយសា​តែ​បញ្ហា​របួស​សរសៃពួរ​គន្លាក់ជើង​។​ កីឡាករ​វ័យ​២៥​ឆ្នាំ​រូ​នេះ​បាន​លេង​ត្រឹមតែ​រយៈពេល​មួយ​ម៉ោង​គត់​ក្នុង​ពេល​ក្រុម​ម្ចាស់​ជើងឯក​ប្រចាំ​ទ្វីបអឺរ៉ុប​មួយ​នេះ​បាន​ទទួល​រង​បរាជ័យ​ ១-០​ ក្រោម​ស្នាដៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង​ក្នុង​ការ​ប្រកួត​មិត្តភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​និង​ត្រូវ​ជំនួស​ក្នុង​ក្រុម​នេះ​ដោយ​ខ្សែប្រយុទ្ធ​ Munir​ El​ Haddadi​ វ័យ​១៨​ឆ្នាំ​ របស់​ក្លិប​ Barcelona​។​
សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ បាន​ឲ្យ​ដឹង​ថា​៖​ «Diego​ Costa​ បាន​ចាក​ចេញពី​មូលដ្ឋាន​ហ្វឹកហាត់​របស់​អេ​ស្ប៉ា​ញ​កាលពី​ព្រឹក​នេះ​ដោយសា​តែ​បញ្ហា​របួស​សរសៃពួរ​គន្លាក់ជើង​ទៅ​លើ​ជើង​ឆ្វេង​របស់​គេ​។​ ការ​រង​របួស​នេះ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ដោយ​ម៉ាស៊ីន​ស្កែ​ន​កាលពី​រសៀល​នេះ​ ក្រោយ​ពី​កីឡាករ​រូប​នេះ​បាន​ត្អូញត្អែរ​ពី​ការ​ឈឺ​ចុកចាប់​ ក្រោយ​ពី​លេង​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​»​។​ ការ​រង​របួស​របស់​ Costa​ នឹង​ធ្វើ​ឲ្យ​លោក​ Vicente​ del​ Bosque​ គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ មាន​ជម្រើស​កាន់តែ​តិច​ក្នុង​តំបន់​ប្រយុទ្ធ​ ខណៈ​ដែល​កីឡាករ​គ្មាន​បទ​ពិសោធ​ Paco​ Alcacer​ គឺជា​ខ្សែប្រយុទ្ធ​តែ​ម្នាក់​ក្នុង​ក្រុម​របស់​លោក​។​
ដោយឡែក​ Munir​ បាន​ធ្វើការ​បង្ហាញខ្លួន​ជា​លើក​ទី​១​របស់​គេ​សម្រាប់​ក្រុម​ Barcelona​ កាលពី​ពី​រស​ប្តា​ហ៍​កន្លង​ទៅ​ ខណៈ​ដែល​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ពេល​ក្រុម​របស់​គេ​ទទួល​ជ័យជម្នះ​ ៣-០​ លើ​ក្រុម​ Elche​ ហើយ​រូបគេ​ក៏​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​អាយុ​ក្រោម​២១​ឆ្នាំ​ទទួល​ជ័យជម្នះ​ ១-០​ លើ​ក្រុម​ជម្រើសជាតិ​ហុង​គ្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ផង​ដែរ​៕​
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.