អំពើរ ល្អឬអាក្រក់ របស់ មនុស្សគ្មាន ទេវតា ឯណាមាន ពេលវេលា ទៅកត់ទុក ក្នុងបញ្ជីរនោះ ទេប៉ុន្តែរឿង ពិតជាក់ស្តែង គឺមានមនុស្ស ជាអ្នកកត់ត្រាទុក ជាប្រវត្តិសាស្ត្រ ដែរ ។ នៅក្នុង អណត្តិគ្រប់ គ្រងរបស់ លោកអ៊ុំយូរ៉ាន់ ជាប្រធានសហព័ន្ធ កីឡាប្រដាល់ លោកមាស សុខគ្រី ហាក់ដូចជាខ្លា កំណាចមួយ ដោយសារជា ដៃស្តាំរបស់ អ៊ុំយូរ៉ាន់ គឺមានជំនាញ លត់ក្រាបដើម្បី បានអំណាច មកជិះជាន់ និងរំលោភ សិទ្ធិទៅ លើគ្រូនិងកីឡាករ ប្រដាល់ ក្នុងសហព័ន្ធ ទាំងមូល កេញយក ប្រយោជន៍ ផ្ទាល់ ខ្លួន។
ដំណាក់កាលនោះដែលលោកតែមម៉ឺនមានតួនាទីត្រឹមអនុប្រធានទី១ប៉ុន្តែឥទ្ធិពលនិងការសម្រេចក្នុងការងារមិនអាចប្រៀបស្មើជាមួយលោកមាសសុខគ្រីដ៍មហិមាបានទេខណៈមាសសុខគ្រីគ្រាន់តែជាប្រធានក្លិបប្រដាល់ដែលយកឈ្មោះក្រសួងមហាផ្ទៃដាក់នោះ។អ្នកប្រដាល់នៅក្នុងក្រសួងមហាផ្ទៃកាលនោះឡើងប្រកួតចាញ់ប្រៀបពិន្ទុគេដាច់ក៍នៅតែផ្តល់ជ័យជម្នះជានិច្ចដែលធ្វើឲ្យប្រដាល់កាន់តែមានរិះគន់និងជេរប្រទិចរាប់មិនឈ្នះ។ អំណាចនិងឥទ្ធិពលរបស់មាសសុខគ្រីបានផលប្រយោជន៍តែបុគ្គលផ្ទាល់និងបក្ខពួកបន្តិចបន្តួចចំណែកសង្គមជាតិទាំងមូលទទួលនូវភាពអាមាសនិងអាប់ឱនខ្លាំងណាស់ គឺមានអ្នកមើលឃើញនូវអំពើរអាក្រក់នេះពេញប្រទេស។
មានភ័ស្តុតាងជាច្រើនដែលមិនអាចនិយាយឲ្យអស់ប៉ុន្តែអំពើរពុករលួយនៃប្រដាល់ដែលបានផ្សាយផ្ទាល់នៅប៉ុស្តិ៍លេខ៥ពីពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជាកាលនោះគឺការប្រកួតរវាងអេភូថងនិងកីឡាករទីម័រដែលត្រូវមហាជនដែលទស្សនាយកដបទឹកសុទ្ធ,ទូរស័ព្ទនិងឧបករណ៍រឹងៗគប់សុំដៅទៅក្បាលគណៈកម្មការដែលក្នុងនោះមានលោកនាយឧត្តមសេនីយ៍នាងផាតជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ផងដែរនិងមន្ត្រីអ្នកមុខអ្នកការច្រើនអនេគ។អំពើរអាប់ឱនបែបនោះបានកើតឡើងកាន់តែខ្លាំងមិនព្រមថយចុះហើយវត្តមានរបស់មាសសុខគ្រីកាន់តែរាតត្បាតលូកដៃធ្វើអំពើរអាក្រក់គ្រប់ស្ថានីយ៍ទូរទស្សន៍ដែលមានប្រដាល់គឺស្ថិតនៅក្រោមកណ្តាប់ដៃរបស់មាសសុខគ្រីជានិច្ចគឺអំណាចរបស់បុគ្គលនេះចង់ឲ្យកីឡាករណាឡើងប្រកួតឬមិនចាប់គូឲ្យប្រកួតនិងសម្រេចឲ្យចាញ់ឬឈ្នះគឺស្រេចតែក្បាលចិត្តរបស់មាសសុខគ្រីនេះឯង។
ជាមួយគ្នានោះដែរនៅសង្វៀនស៊ីធីអិនដែលមានលោកម៉ាសេរីជាមេធំខាងកីឡាគ្មានអ្នកណាអាចស្មើបានសហការយ៉ាងស្និទ្ធស្នាលជាមួយលោកមាសសុខគ្រីក្នុងការឃុបឃឹតគ្នាធ្វើរឿងប្រដាល់កំណត់ចាញ់ឈ្នះតាមពើរចិត្តដើម្បីទទួលផលពីឈ្មួញប្រដាល់ដូចពាក្យចាស់ពោលថាចាក់ទឹកមិនលេចប៉ុន្តែរយៈពេលពីឆ្នាំ២០០៤ដល់២០១៣លោកមាសសុខគ្រីនិងលោកម៉ាសេរីបានឈ្លោះគ្នាធំៗជាផ្លូវការដោយមានលិខិតស្នាមដែលក្នុងនោះលោកម៉ាសេរីបានបណ្តេញលោកមាសសុខគ្រីជាផ្លូវការចំនួនពីរលើកគឺនៅឆ្នាំ២០០៥មួយលើកនិងឆ្នាំ២០១៣មួយលើកយ៉ាងធ្ងន់ធ្ងរប៉ុន្តែព្រោះតែផលប្រយោជន៍បុគ្គលទាំងពីររូបនេះបានលេបកំអួតចាស់វិញគឺលោកម៉ាសេរីទទួលយកមាសសុខគ្រីឲ្យចូលស៊ីធីអិនវិញរហូតដល់សព្វថ្ងៃដោយមិនសូវល្អូកល្អីនរលូនដូចគ្រាដើមឡើយ។
ក្រោយថ្ងៃទី៣១ធ្នូឆ្នាំ២០០៩អ៊ុំយូរ៉ាន់ដែលជាប្រធានសហព័ន្ធត្រូវបានកូនចៅក្នុងសហព័ន្ធបោះឆ្នោតទម្លាក់ហើយជ្រើសតាំងលោកតែមម៉ឺនជាប្រធានវិញនោះលោកមាសសុខគ្រីដែលបានចូលរួមគំនិតក្បត់ចៅហ្វាយចាស់អ៊ុំយូរ៉ាន់ដែរនោះបានងាកមកលុតក្រាបក្រោមម្លប់របស់តែមម៉ឺនដើម្បីគ្រងអំណាចបានបន្ត។ ទោះជាយ៉ាងណាក្តីរយៈពេលមួយអណត្តិ៤ឆ្នាំទើបលោកតែមម៉ឺនអាចកាត់បន្ថយអំណាចមាសសុខគ្រីបានដោយប្តូរតួនាទីពីប្រធានអាជ្ញាកណ្តាលចៅក្រមទៅជាស្នងការប្រកួតវិញដែលមានសិទ្ធិនៅតែប៉ុស្តិ៍លេខ៣និងស៊ីធីអិនច្រើនជាងគេឯប៉ុស្តិ៍បាយ័នបដិសេដវត្តមានមាសសុខគ្រីដាច់ខាត។
ទោះជាយ៉ាងនេះក្តីសម័យសម័យកាលមាសសុខគ្រីនិងម៉ាសេរីត្រូវបានសាបរលាបអស់តម្លៃនិងដាំក្បាលចុះប៉ុន្តែសម័យកាលមួយទៀតគឺសម័យកាលឯមចាន់សុផលនិងនាងស៊ីវុត្ថាបានលេចឡើងម្តងវិញតើមានមានសភាពដូចម៉្តេចដែរ?
ពីដំបូងឯមចាន់សុផលគ្រាន់តែជាគ្រូបង្វឹកមួយធម្មតាចំណែកឯនាងស៊ីវត្ថាត្រូវបានគេស្គាល់គាត់តាំងពីរប្រដាល់មានតែមួយប៉ុស្តិ៍ម៉្លេះគឺជាមេឈ្មួញភ្នាល់ប្រដាល់មួយយ៉ាងធំបង្គួរនៅសង្វៀនបុរីកីឡាហើយកាលនោះលោកក៍មានភាពស្និទស្នាលជាមួយលោកឈិតសារឹមហើយកាលនោះលោកនាងស៊ីវុត្ថាមានលទ្ធភាពធ្វើប័ណ្ឌចូលទស្សនាមិនចាំបាច់ទិញសំបុត្រផង។ក្រោយពេលដែលប៉ុស្តិ៍បាយ័នបានចាប់ផ្តើមបើកនៅឆ្នាំ២០០៨ដោយមានលោកទិត្យថាវរិទ្ធជាអគ្គនាយករងជាប្អូនប្រុសបង្កើតរបស់នាងស៊ីវុត្ថាផងនោះនាងស៊ីវត្ថាបានតែងតាំងជាប្រធានគ្រប់គ្រងកម្មវិធីប្រដាល់តែម្តងទៅ។
ចាប់ពីពេលនោះមកសម័យកាលនាងស៊ីវុត្ថានិងឯមចាន់សុផលចាប់ផ្តើមធ្វើពង្រីកឥទ្ធិពលអំណាចរៀបចំកីឡាករឲ្យប្រកួតតាមអំពើរចិត្តដោយគ្មានសមត្ថភាពគិតពីលក្ខណៈបច្ចេកទេសអ្វីឡើយគឺបានប្រកួតប្រជែងគ្មានតម្លាភាពដោយយកឥទ្ធិពលឈ្មោះប៉ុស្តិ៍បាយ័នដែលមានម្ចាស់គ្រប់គ្រងជាកូនសម្តេចហ៊ុនសែនមកប្រើហើយសូម្បីតែមន្ត្រីសហព័ន្ធឬថ្នាក់ដឹកនាំសហព័ន្ធប្រដាល់ក៍គ្មានអ្នកណាមួយហ៊ានវែកញែកថាអ្វីខុសអ្វីត្រូវនោះដែរគឺសុំរួចតែខ្លួនសុំតែម៉ារស់ប៉ុណ្ណោះទោះបីរៀបចំកីឡាករណាប្រកួតជាឆាកល្ខោនក៍ដោយ។
មកដល់បច្ចុប្បន្ននាងស៊ីវុត្ថានិងឯមចាន់សុផលត្រូវបានគេមើលឃើញថា៖អាចនឹងឈានទៅរកភាពរលំរលាយដូចសម័យកាលមាសសុខគ្រីនិងម៉ាសេរីប៉ុន្តែអាចរង់ចាំថ្នាក់លើជាន់ខ្ពស់ដូចជាសម្តេចហ៊ុនសែនដឹងការពិតនិងមើលឃើញនិងកែទម្រង់ស៊ីជម្រៅនោះអំពើរអាក្រក់និងរលាយមិនខាន៕
ផ្តល់សិទ្ធដោយ ៖Khmer79
No comments:
Post a Comment