ឯម ចាន់សុផល ជំនួយការ លោកនាង ស៊ីវត្ថាប្រធាន គ្រប់គ្រងកីឡា ប្រដាល់ប្រចាំ សង្វៀនបាយ័ន ដែលបាន ផ្គូផ្គង កីឡាករ សូយយក្ស តឿនៃក្លិបពោធិ ជ័យកីឡាឲ្យ ឡើងប្រកួត ជាមួយជើងខ្លាំង ពេជ្រសី ហាអ្នកប្រដាល់ មកក្លិបក្រសួង ការពារជាតិ នៅលើសង្វៀន បាយ័នស្ទឹងមានជ័យនា ល្ងាចថ្ងៃសៅរ៍ ទី០៦ខែកញ្ញា ឆ្នាំ២០១៤នេះ បានបង្ហាញពី ចរឹកធ្វើល្ងង់ឡប់ៗ ដើម្បីលុយពី ព្រោះបទពិសោធន៍ និងសមត្ថភាព វិជ្ជាគុន កីឡាករ ទាំងពីរមាន កម្រិតខុស ឆ្ងាយពីគ្នាដាច់។
យោងតាមប្រភពជាច្រើនពីអ្នកនិយមមើលប្រដាល់នាំគ្នាឈឺសោចសើចនិងនិយាយលាន់មាត់ថា៖អ្នកណាទៅដែលមិនស្គាល់សមត្ថភាពអ្នកប្រដាល់សូយយក្សតឿនិងពេជ្រសីហាមានកម្រិតខុសគ្នានោះ?ហើយបើប្រកួតគ្នាមែនទែនវាយអស់ពីសមត្ថភាពវិញបិទភ្នែកក៍ដឹងថាពីលទ្ធផលរបស់យក្សតឿចាញពេជ្រសីហាដែរ។
ពេជ្រសីហាជាអ្នកប្រដាល់ជើងខ្លាំងនិងល្បីឈ្មោះនិងធ្លាប់ប្រកួតលក្ខណៈអន្តរជាតិញឹកញាប់ហើយក្នុងទម្ងន់៦៩គីឡូក្រាមក្នុងស្រុកខ្មែរលំបាករកដៃគូប្រកួតណាស់។ការប្រកួតពីលើកចុងក្រោយនេះសីហាផ្តួលអ្នកប្រដាល់ថៃTAVARAJឲ្យសន្លប់ធំនៅទឹកទី៣និងបានយកឈ្នះឯមខ្លឹមខ្មៅអ្នក នៃក្លិបឫទ្ធីពោធិសែនជ័យកូនសិស្សឯមចាន់សុផលនេះឯងគឺរឿងអីឯមចាន់សុផលមិនដឹង។ចំណែកកីឡាករសូយយក្សតឿ ជាកីឡាករលំដាប់សេរីនៅឆ្ងាយជំនាន់ក្រោយសីហា មានប្រវត្តិ ប្រកួតតិចជាងសីហាជិតបីដងឯណោះ។
សូយ យក្សតឿ(ឆ្វេង) ប្រកួតជាមួយនឹងកីឡាករ ពេជ្រ សីហា(ស្ដាំ)
លោកធន់សុភានិងពេជ្រសុផាន់ដែលជាគ្រូបង្វឹកមានទំនុកចិត្តថាពេជ្រសីហាប្រកួតឈ្នះ៩៩%។
សូយយក្សតឿនិងគ្រូបង្វឹកឈ្មោះសូយសុខុមមិនអាចសុំសម្ភាសន៍បានទេប៉ុន្តែបើយោងតាមសមត្ថភាពរបស់កីឡាកររូបនេះគឺគ្មានអ្នកណាហ៊ានសង្ឃឹមវាយឈ្នះពេជ្រសីហានោះឡើយពីព្រោះកម្រិតវិជ្ជាគុនរបស់យក្សតឿបើនិយាយឲ្យពិតទៅគឺទប់កុំឲ្យតែសន្លប់ចាត់ទុកថាគ្រាន់បើទៅហើយ។ ចំណែកលទ្ធផលប្រកួតកន្លងមកយក្សតឿធ្លាប់ចាញ់ផលសុផាត ,ចាញ់ឌុនរដ្ឋា,ធ្លាប់ចាញ់មាសភិរម្យ ,ចាញ់ឡៅស៊ីណាត,ឈ្នះកីឡាករទឹមសាន្ត។
លោកអ៊ុកសារឺមអ្នកនិយមទស្សនាប្រដាល់និយាយថា៖សម្រាប់គូនេះបើប្រៀបធៀបសមត្ថភាពកីឡាករពិតជាមិនសក្តិសមប្រកួតជាមួយគ្នាទេប៉ុន្តែគេដាក់ឲ្យប្រកួតដូច្នោះអាចមានល្បិចកលផ្សេងៗក្នុងការរៀបចំឲ្យកីឡាករខ្សោយឈ្នះកីឡាករខ្លាំងដើម្បីហ៊ាងឆេងភ្នាល់លុយក៍អាចថាបានពីព្រោះឈ្មួញប្រដាល់មានឥទ្ធិពលលូកដៃទៅក្នុងការកែប្រែលទ្ធផលពីឈ្នះទៅចាញ់បានតាមទឹកលុយ។
សំអាតរឿងនេះនៅឡើយ។បញ្ហានេះមិនមែនលោកឯមចាន់សុផលមិនដឹងមិនយល់ឯណាប៉ុន្តែធ្វើល្ងង់ៗឡប់ៗដើម្បីប្រាក់ឬអាចរៀបចំឲ្យកីឡាករខ្លាំងចាញ់កីឡាករខ្សោយបានដូចចិត្ត។
ផ្តល់សិទ្ធដោយ ៖Khmer79
No comments:
Post a Comment