Side Ad

ថ្ងៃបិទការផ្ទេរ Everton ឆ្លៀតខ្ចីជើងបានយុវជនបែលហ្ស៊ិក David Henen មកពង្រឹងក្លឹប

Everton ​បាន​បន្ថែម​កីឡាករ​វ័យក្មេង​មួយរូប​ទៀតមក​ពង្រឹង​ក្លឹបនៅ​នាទីចុង​ក្រោយដែល​ត្រូវបិទ​បង្អួចនៃ​ការផ្ទេរ​ ដោយ​ធ្វើការ​ចុះហត្ថ​លេខា​ជាលក្ខណៈ​ខ្ចីជើង​ជាមួយ​តារាវ័យ​ជំទង់​អន្តរជាតិ​បែលហ្ស៊ិក​ David Henen​ ។ បច្ចុប្បន្ន​កីឡាករវ័យ​ ១៨ឆ្នាំ​រូបនេះ​កំពុង​ទទួល​ការបណ្តុះ​បណ្តាល​ជាមួយ​នឹងក្រុម​ Everton ​រហូត​មកដល់​ពេល​នេះ​ ប៉ុន្តែគាត់​ពីមុន​ជា​សមា​ជិក​​ក្លឹប​ Anderlecht ​ត្រូវបាន​ក្លឹបមួយ​នេះសម្រេច​ចិត្តលក់​គាត់ ទៅ​ឲ្យក្លឹប​ Olympiakos ​របស់ក្រិក​កាលពី​ថ្ងៃចន្ទ​។
ទោះយ៉ាង​ណាក្រុម​ Everton ​បានវាយ​ប្រហារ​កិច្ចព្រម​ព្រៀងដើម្បី​នាំយក​នូវយុវជន​អន្ដរជាតិ​បែលហ្ស៊ិក​រូបនេះ​ជា​លក្ខណៈ​ខ្ចីជើង​លើកិច្ច​​សន្យារយៈ​ពេលដ៏​យូរអង្វែង​មួយត្រឡប់​​មកកាន់​​ទឹកដី​​ប្រទេស​អង់​គ្លេស​វិញ​​ បើទោះ​បីជាឯក​សារនេះ​មិនទាន់​បានបញ្ចប់​មានការ​យឺតយ៉ាវ​ក្នុងថ្ងៃនេះ​ក៏ដោយ​។
Everton ​បានបញ្ជាក់​ថាឥឡូវនេះ​កិច្ចព្រម​ព្រៀងត្រូវ​បានផ្តល់​សច្ចាប័ន​ដោយ​ក្របខ័ណ្ឌ​ Premier ​League ​ទៅឲ្យ​ Henen​ ជាកីឡាករ​អាយុក្រោម​ ២១ឆ្នាំ​របស់ក្រុម​ Everton ​បន្ទាប់ពី​គាត់លេង​នៅក្រោម​អាយុ​ ១៩ឆ្នាំ​របស់​ប៊ែលហ្សិក​ ។ អ្នកចាត់​ការទូទៅ​ Roberto ​Martinez ​បាននិយាយ​ថាៈដូចដែល​យើង​បាន​​និយាយកាល​ពីមុនអញ្ចឹង​គាត់ជា​មនុស្សម្នាក់​ដែលមាន​សក្តានុពល​ដែលយើង​បានស្គាល់​ហើយនៅក្នុង​ដំណាក់​កាលនេះ​ គាត់នឹង​ត្រូវ​អភិវឌ្ឍន៍​ខ្លួនក្នុង​ក្រុមជម្រើស​អាយុ​ក្រោម​ ២១ឆ្នាំ​របស់ក្លឹប​ យើងកំពុង​សម្លឹងឆ្ពោះ​ទៅមុខ​ដើម្បី ធ្វើ​ការងារ​ជាមួយ​គាត់នៅ​ក្នុងរដូវ​កាលនេះ​។
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.