Side Ad

ខ្សែ​ប្រយុទ្ធ​ជើងចាស់​អង់គ្លេស​ Andrew ​Johnson ​ចូលរួម​ក្រុម​ Crystal ​Palace ​រយៈ​ពេលខ្លី​

អតីត​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ Andrew ​Johnson ​ត្រូវបាន​ក្រុម​ QPR ​ដោះលែង​ឲ្យមាន​សេរីភាព​នៅចុង​បញ្ចប់​រដូវកាល​មុន​ បន្ទាប់​ពីកិច្ច​សន្យា​របស់គាត់​ផុតកំណត់​ ហើយបាន​ចូលបម្រើ​ការងារ​ជាមួយ​លោក​គ្រូបង្វឹក​ Neil ​Warnock ​ក្រុម Crystal ​Palace​ លើកិច្ច​ព្រមព្រៀង​រយៈពេល​ខ្លីរហូត​ដល់ខែ​មករា​។កីឡា​ករវ័យ​ ៣៣ឆ្នាំ​ រូបនេះ​បានចុះ​កិច្ចសន្យា​ជាមួយ​ក្រុមចាស់​របស់គាត់​ Crystal Palace ​ដែលបាន​ចូលធ្វើកា​រដំបូង​នៅក្នុង​ឆ្នាំ២០០២​ សេវាផ្ទេរ​ឥតគិត​ថ្លៃ​។
Johnson ​បានប្រាប់​គេហទំព័រ​ផ្លូវការ​របស់ក្លឹប​ថាខ្ញុំពិត​ជារីករាយ​ណាស់ពេល​បានវិល​ត្រឡប់​ទៅកាន់​ក្លឹប ចាស់​ដែលខ្ញុំ​ស្រឡាញ់​និងខ្ញុំសុំ​ទោសនូវ​អំពើខុស​ឆ្គងរបស់​ខ្ញុំពីមុន​ក៏ដូចជា​សូមអរគុណ​ដល់លោក​ប្រធានក្លឹប​ដែលបាន​ផ្តល់ឱកាស​ដល់ខ្ញុំ​ ហើយខ្ញុំ​នឹងសម្លឹង​មើលឆ្ពោះ​ទៅមុខ​ដើម្បីជួយ​ដល់ក្លឹប​កីឡាបាល់​ទាត់នេះឲ្យ​បន្តបានភាព​ជោគជ័យ​ក្នុងក្រប​ខ័ណ្ឌ​ Premier League ​។ ​ការចូល​រួមក្រុម​ជាលើក​ទីពីរនេះ​ខ្ញុំទទួល​បានឱកាស​ជួយដល់​កីឡាករ​យុវជនក្នុង​នាមជាគ្រូ​បង្វឹកនេះ​ជាអ្វីដែល​ខ្ញុំពិត​ជាទន្ទឹង​រង់ចាំ​ ។
គួររំលឹកថា ​Johnson ​បានស៊ុត​បញ្ចូល​ទីបាន​ ៨៥គ្រាប់​ក្នុងការ​ប្រកួត​ ១៦០លើក​ក្នុងឆ្នាំ​ ១៩៩៧-២០០២ ​មុនពេល​ ពិនិត្យ​សុខភាព​ចូលរួម​ក្រុម​ Crystal Palace ​ក្នុងឆ្នាំ​២០០២-៦ ​បានចាក​ចេញទៅ​កាន់ក្រុម​ Everton ​នៅឆ្នាំ​ ២០០៦-៨ រួចបន្ត​ទៅកាន់​ក្រុម​ Fulham ​ពីឆ្នាំ​ ២០០៨-១២ ​ហើយ​ផ្លាស់ទៅ​ក្រុម​ QPR ​ក្នុងឆ្នាំ​ ២០១២-១៤ ​និងបាន​មកកាន់​ក្រុម​ ចាស់​ Crystal Palace ​របស់ខ្លួន​ក្នុងឆ្នាំ​ ២០១៤ ​នេះដើម្បី​ជំរុញ​តំបន់​ប្រយុទ្ធជា​មួយនឹង​កីឡាករ​ Marouane Chamakh​ , Fraizer Campbell​ និង Dwight Gayle ​។
ផ្តល់សិទ្ធដោយ​ ៖Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.