សិស្ស និស្សិត តែងតែងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចង់ក្លាយជាសិស្សពូកែ និងទទួលបានការលើកទឹកចិត្តពីសាលា ព្រមទាំងទទួលបានរង្វាន់ពីមាតាបិតា ប៉ុន្តែបែបជាមិនបានទៅវិញ ដោយសារឧស្សាហ៍ភ្លេច រៀនមុខភ្លេចក្រោយ និងរៀនក្រោយភ្លេចមុខ អ្នកខ្លះប្រើថ្នាំជំនួយការចងចាំក៏មាន។ តើមានវិធីសាស្រ្តអ្វីខ្លះ ដើម្បីឲ្យយើងអាចចងចាំបានយូរ?
ការរៀនឲ្យចងចាំនោះ យើងត្រូវតែរកកន្លែងរៀនផ្ទាល់ខ្លួន ស្ងៀមស្ងាត់ និងបរិស្ថានល្អ ដែលអាចប្រមូល អារម្មណ៍ទៅលើការសិក្សាដោយគ្មានការរំខានពីកត្ដាជុំវិញ។ វិធីកំណត់ទិសដៅ នៅក្នុងខួរក្បាលក្មេង តែងតែមាន ខ័ណ្ឌនៃការចងចាំពីរដោយឡែកពីគ្នាខ័ណ្ឌទីមួយគឺ «ខ័ណ្ឌខ្ចី»ជាកន្លែងដែលការចងចាំត្រូវប្រមូលផ្ដុំ នៅទីនេះមួយរយៈពេលខ្លី រួចភ្លេចទៅវិញ (រយៈពេល៥នាទី)។ ខ័ណ្ឌទីពីរគឺ «ខ័ណ្ឌវែង» ជាខ័ណ្ឌដែលអាចទទួលយកព័ត៌មានទាំងឡាយ និងម្តុំនៅទីនេះ និងរក្សាទុកបានរយៈពេលវែងអាចរហូតដល់អស់មួយជីវិតផង។
ព័ត៌មានមួយត្រូវរក្សាក្នុងរយៈពេលវែងបើសិន ក្មេងគិតថានឹងចាំបាច់ក្នុងការប្រើប្រាស់នូវ ចំណេះដឹង ពេលនេះសំរាប់អនាគត។ ឧទាហរណ៍៖ ពេលរៀនពីរូបមន្ដគុណ ឬចែក អ្នកគួររំពោះកូនៈ “បើកូនរៀនចេះវិធីគុណ ចែក បូកនិងសង ហើយនោះកូននឹងអាចគិតលុយបានត្រឹមត្រូវពេល កូនទៅទិញរបស់របរនៅផ្សារ” ឬ បើពេលរៀនភាសាអង់គ្លេសវិញគួរនិយាយថាៈ “ពេលកូនរៀនចេះភាសាអង់គ្លេស ពុកម៉ែនាំកូនទៅលេងបរទេសហើយ កូនត្រូវ និយាយភាសាអង់គ្លេសដើម្បីសួរផ្លូវណា។ ចំពោះមេរៀនដូចជា ប្រវត្ដិសាស្ដ្រ ផែនដីវិទ្យា…..ជាដើម ដែលមិនមានឥទ្ធិពលបន្ទាប់ផ្ទាល់នោះ អ្នកគួរស្មាន និងធ្វើការដាក់ចេញនូវសំនួរដែលគិតថានឹងត្រូវសួរដោយគ្រូពេលថ្ងៃស្អែក។ ពេលក្មេងដឹងថាអ្វីដែលឆ្លើយនៅថ្ងៃស្អែកនោះរាល់ព័ត៌មាន ចាំបាច់នឹងត្រូវរក្សាក្នុងការចងចាំដោយ Logicនិងបានយូរជាង។
វិធីប្រៀបធៀប ខួរក្បាលដំណើរការ គឺទទួលព័ត៌មាន បន្ទាប់មកបំព្រួញ និងផ្សារភ្ជាប់បណ្ដាព័ត៌មានទាំងនោះមកម្ដុំ។ ដើម្បីរក្សាព័ត៌មានឲ្យបានល្អ និងមានប្រសិទ្ធភាពជាងក្នុងរយៈពេលវែងនោះកត្ដាសំខាន់ គឺខួរក្បាលក្មេងត្រូវចេះតភ្ជាប់ព័ត៌មានតាមលំដាប់លំដោយ Logic និងចេះប្រៀបធៀបរវាងព័ត៌មានថ្មីនិងចាស់។ ព័ត៌មានទើប និងទទួលបានត្រូវដាក់ចូលតាមទំនាក់ទំនង និងព័ត៌មានចាស់។ ព័ត៌មានថ្មីដែលបន្ថែមបដិសេធ ឬបញ្ជាក់ឲ្យព័ត៌មានចាស់។ ដើម្បីឲ្យក្មេងចងចាំបានល្អអ្នកគួរតែឧស្សាហ៍ធ្វើការប្រៀបធៀបរវាងព័ត៌មានឬរបស់ចាស់និងថ្មីដែលក្មេងទើបទទួលបាន។
វិធីរំលឹកឡើងវិញ ការពិសោធឲ្យដឹងថា មនុស្សធម្មតានឹងភ្លេច ៥០% ព័ត៌មានដែលទទួលបានក្នុងរយៈពេល ៣០ នាទីបន្ទាប់។ ៥០% នៃព័ត៌មាននឹងត្រូវភ្លេចបន្ដិចម្ដងពីមួយថ្ងៃ។ តែព័ត៌មានទាំងនេះនឹងអាចរក្សាបានយូរបើវាត្រូវគេរំលឹកជា ញឹកញាប់។ ពេលកូនត្រូវរៀនវិធីគុណចែក… អ្នកត្រូវរំលឹកឡើងវិញក្រោយពីកូនរៀនចាំ ១០នាទី។ បន្ទាប់មកត្រូវរំលឹកមុនពេលចូលគេង នឹងពេលព្រលឹមមុនកូនទៅសាលារៀន។ អ្នកត្រូវនិយាយថា អ្នកនឹងពិនិត្យសួរឡើងវិញនៅថ្ងៃស្អែក ឬបីថ្ងៃបន្ទាប់ ឬមុនការប្រលងប្រចាំសប្ដាហ៍នៅសាលា…។ អ្នកក៏គួរសួរកូននូវសំនួរ ក្នុងមេរៀនថ្មីដែលជាប់ទាក់ទងនិងចំណេះដឹងមេរៀនចាស់ផងដែរ….។
ម្តាយក៏ជាគ្រូ ធ្វើឲ្យកូនខំសិក្សាពុំមែនជារឿងពិបាកទេជួន កាលអ្នកគ្រាន់តែអង្គុយក្បែរកូនពេលគេរៀននៅផ្ទះគឺគ្រប់គ្រាន់ហើយដែលកូនអាចយល់ពីភារកិច្ចសិក្សារបស់ខ្លួន។ ១-លើកទឹកចិត្ដក្មេងៈ អ្នកគួរនិយាយនូវពាក្យសរសើរល្អៗដែលត្រឹមត្រូវចំពោះកូន។ ក្រោយពីការរៀនប្រកបដោយភាពស្ងៀមស្ងាត់ និងតឹងតែងចូរជូនរង្វាន់កូនសំរាប់ នូវរង្វាន់ណាដែលមានអត្ដន័យជាសំណូក។ ២-មានមុខគ្រប់ពេលដើម្បីឆ្លើយសំនួរកូនៈ អ្នកគួរធ្វើការរឺអានសៀវភៅក្បែរកូនកំពុងរៀន។ លើកទឹកចិត្ដកូនឲ្យខំរៀន និងព្យាយាមដោះ ស្រាយបញ្ហាដោយខ្លួនឯងមុននឹងសុំជួយពីអ្នក។ អ្វីដែលនៅក្រៅសមត្ថភាពកូនអ្នកគួរពន្យល់ឲ្យច្បាស់ និងលើកឧទាហរណ៍សមស្របសំរាប់កូនធ្វើ ដោយខ្លួនឯងដែលអាចធ្វើឱ្យ ឯករាជ្យជាង។ ៣-បង្កើតកាលវិភាគសិក្សាសំរាប់កូនៈ កូននឹងគូសចំណាំនូវអ្វី ដែលត្រូវរៀនថ្ងៃស្អែក។ ភារកិច្ចត្រូវធ្វើគួរតែបង្កើតជាជំហ៊ានៗឲ្យក្មេង ៤-ធ្វើសៀវភៅកំណត់ហេតុៈ វាអាចជួយឲ្យកូនធ្វើទៅតាមភារកិច្ចដែលត្រូវប្រគល់តាមរយៈសៀវភៅនេះ វាក៏អាចកត់នូវលេខទូរស័ព្ទរបស់មិត្ដរួមថ្នាក់ ឬគ្រូប្រចាំថ្នាក់ដើម្បីទាក់ទងពេលត្រូវការ…។ ៥-ទាក់ទង និងគ្រូបង្រៀនៈ គួរជួបគ្រូបង្រៀនកូនឲ្យបានញឹកញាប់ដើម្បីពិភាក្សាពីការសិក្សារបស់កូន និងគំរោងផ្សេងៗទៀតដើម្បីកូន…។ ប្រភពពីប្លុក phkhmer
តើមិត្តភក្តិមានវិធីសាស្ត្រាអ្វីដែរ ដើម្បីចងចាំបានយូរ?
ផ្តល់សិទ្ធដោយ ៖Khmer79
Subscribe to:
Post Comments (Atom)
Follow us on facebook
Popular Posts
-
ពិធីកាត់សក់បង្កក់ឆ្មប គឺជាពិធីមួយដែលចាស់ទុំខ្មែរក្នុងសម័យមុន លោកបានឲ្យអត្ថន័យជាសំខាន់ទៅលើការប្រសិទ្ធិនាម ឬ ដាក់ឈ្...
-
ពេលមានមនុស្សស្លាប់ដុតទៀនបំភ្លឺ បានក្លាយជាប្រពៃណីមួយរបស់ខ្មែរយើង ប៉ុន្តែប្រវត្តិដែលនាំឲ្យកើតមានប្រពៃណីនេះ យ៉ាងណានោះ...
-
ពាក្យប្រពៃណី ឬបវេណី មានន័យថា ទំនៀម ពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួន ឬការនិយមធ្វើបុណ្យទាន...
-
ល្ខោនបាសាក់ មានដើមកំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ បាសាក់ ជា ឈ្មោះទន្លេមួយដែលជា ខ្នែងមួយ...
-
ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូ...
-
តាមទំនៀមទម្លាប់ខ្មែរ មង្គលការ គឺជាបញ្ហាចម្បង ដែលគ្រប់គូស្រករ អាណាព្យាបាល ឬឪពុកម្តាយបងប្អូន ជាម្ចាស់ ដើមការតែងតែមានការគ...
-
ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម ពីផ្ទៃដីចំណែកកំពស់មធ្យម គឺ២៤០០ម ទៅ៦០០០ម និងខ្ពស់បំផុត ១២០០០ម។ ពពកដែលគេមើលឃើញស្ថិតក្នុង ល...
-
កាលពីព្រេងនាយ មានបិសាចមួយឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើ...
-
អ្នកតាព្រៃពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុ...
-
អាថ៌កំបាំងផ្លែឈើមួយប្រភេទ ដែលមានឈ្មោះតាំងពីអតីតកាលមក ហើយមានបង្កប់នូវអាថ៌កំបាំងយ៉ាងជ្រៅ ផ្លែឈើធម្មជាតិនោះ យើងហៅថា ផ្លែដ...
No comments:
Post a Comment