កាលចិត្តបានទទួលការអប់រំក្នុងផ្លូវល្អដែលជាប្រយោជន៍ហើយ អាការដែលសំដែងចេញមកតាមផ្លូវកាយផ្លូវវាចាក៏ល្អ តែបើចិត្តខ្វះការអប់រំ ឬបានអប់រំក្នុងផ្លូវមិនជាល្អដែលប្រាសចាកប្រយោជន៍ ប្រាសចាកធម៌ អាការដែលសំដែងចេញមកតាមផ្លូវកាយផ្លូវវាចាក៏មិនល្អ។
ដោយន័យនេះទើបអាចឃើញបានថាចិត្តសំខាន់ជាងកាយ ព្រោះហេតុនោះយើងគួរអប់រំចិត្តតាមសមត្ថភាព និងឱកាស មិនគួរបណ្ដោយចិត្តឲ្យធ្លាក់ទៅក្នុងអំណាចកិលេស គួរតាមរក្សាហាមប្រាមការពារកុំឲ្យប្រព្រឹត្តទៅដូច្នោះ, ពេលគួរអត់សង្កត់ក៏ចូលអត់សង្កត់ ពេលគួរបង្រ្កាប់ក៏ចូរបង្រ្កាប់កុំបណ្ដោយឲ្យចិត្តទៅតាមអំណាចកិលេស ដែលជាហេតុនាំទុក្ខទោសមកឲ្យ, ពេលគួរស្ទួយលើកដំកើង ក៏ចូរស្ទួយលើកដំកើងឲ្យក្លាហានឲ្យត្រេកអររីករាយ កុំធ្វើចិត្តឲ្យរួញរាងោកងក់, ពេលគួរសម្លឹងពិនិត្យ ក៏ចូរសម្លឹងពិនិត្យចុះ។
ការអប់រំចិត្ត ត្រូវស្គាល់ចិត្ត និងលក្ខណៈអាការរបស់ចិត្ត សម្រាប់ត្រួតត្រាពិចារណា ដូចមានកញ្ចក់សម្រាប់ឆ្លុះមើលស្រមោលមុខ រៀនឲ្យដឹងរឿងចិត្តល្មមជាគោលការណ៍នឹងសេចក្ដីសំគាល់នៃការអប់រំចិត្តជាមុន ដើម្បីធ្វើចិត្តឲ្យជាធម្មជាតិគួរដល់ការងារដ៏ប្រពៃ ទាំងផ្លូវលោក ទាំងផ្លូវធម៌ ឲ្យទាល់តែចិត្តស្ងប់ចាកអកុសលធម៌ទាំងឡាយ មានការដឹងហេតុផលជាក់ច្បាស់តាមសេចក្ដីពិត។ ចំណែកផលដែលយើងប្រាថ្នាយ៉ាងក្រៃលែង គឺឲ្យជាចិត្តពេញបរិបូណ៌ដោយសេចក្ដីសុខមែនៗ។
គ្រឿងឧបករណ៍ក្នុងការអប់រំនេះ ក៏មិនត្រូវមានដើមទុនអ្វីប៉ុន្មានទេគ្រាន់តែព្យាយាមឲ្យមានសតិគ្រប់ឥរិយាបថ ហើយតាំងចិត្តកំណត់ពិចារណាត្រួតត្រាសង្កេតមើលក្នុងការដែលធ្វើ ពាក្យដែលនិយាយ រឿងដែលគិតឲ្យដឹងថាជាសុចរិត ឬទុច្ចរិត។ កាលនឹងធ្វើអ្វី និយាយអ្វី គិតអ្វីគួរពិចារណាមើលថា បើយើងនឹងធ្វើយ៉ាងនេះ គិតយ៉ាងនេះទៅ តើជាសុចរិត ឬទុច្ចរិត។ កាលដឹងថាជាសុចរិតគប្បីធ្វើ, គប្បីនិយាយ, គប្បីគិត តែកាលដឹងថាជាទុច្ចរិត ក៏កុំធ្វើ កុំនិយាយ កុំគិត។ សូម្បីធ្វើហើយនិយាយហើយគិតហើយក៏គប្បីពិចារណាដូច្នោះទៀត កាលដឹងថាជាសុចរិត ក៏គប្បីនៅដោយចិត្តត្រេកអរ សិក្សាប្រតិបត្តិក្នុងកុសលធម៌ទាំងយប់ទាំងថ្ងៃចុះ កាលដឹងថាជាទុច្ចរិត ក៏គប្បីសំដែងទោសដែលធ្វើល្មើសនោះចេញ ហើយតាំងចិត្តសង្រួមប្រយ័ត្នតទៅ កុំធ្វើថែមទៀត នេះឯងជាកិច្ចខាងដើមនៃការអប់រំចិត្ត។
កាលបើការធ្វើ ការនិយាយ នឹងការគិតជាសុចរិតហើយ បើមានបំណងនឹងព្យាយាមបំពេញតទៅ ក៏គួរអប់រំចិត្តរបស់ខ្លួនឲ្យតាំងនៅក្នុងសេចក្ដីស្ងប់, អ្វីជាសត្រូវចំពោះសេចក្ដីស្ងប់ចិត្ត គួរព្យាយាមបង្រ្កាបលះវៀរចេញ ហើយអប់រំបំពេញធម៌ដែលកឲ្យកើតសេចក្ដីស្ងប់ចិត្តនោះឲ្យមានឡើង ទ្រាំអត់ធន់ធ្វើចិត្តរបស់ខ្លួនឲ្យធ្ងន់ធ្ងរក្នុងធម៌ជាចំណែកកុសល។
កាលបើគេបានអប់រំល្អហើយ ធ្វើឲ្យស្ងប់បរិសុទ្ធហ្មត់ចត់ហើយ រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍នឹងសេចក្ដីចំរើនយ៉ាងក្រៃលែងអាចនាំសេចក្ដីសុខមកឲ្យជានិច្ច។ សេចក្ដីសុខដែលកើតមកអំពីការអប់រំចិត្តឲ្យស្ងប់នឹងបរិសុទ្ធនេះ ជាសេចក្ដីសុខយ៉ាងត្រជាក់ត្រជំ មិនមានសេចក្ដីសុខណាៗ ក្នុងលោកស្មើបាន៕ ប្រភពពីប្លុក phkhmer
ផ្តល់សិទ្ធដោយ ៖Khmer79
Subscribe to:
Post Comments (Atom)
Follow us on facebook
Popular Posts
-
ពិធីកាត់សក់បង្កក់ឆ្មប គឺជាពិធីមួយដែលចាស់ទុំខ្មែរក្នុងសម័យមុន លោកបានឲ្យអត្ថន័យជាសំខាន់ទៅលើការប្រសិទ្ធិនាម ឬ ដាក់ឈ្...
-
ពេលមានមនុស្សស្លាប់ដុតទៀនបំភ្លឺ បានក្លាយជាប្រពៃណីមួយរបស់ខ្មែរយើង ប៉ុន្តែប្រវត្តិដែលនាំឲ្យកើតមានប្រពៃណីនេះ យ៉ាងណានោះ...
-
ពាក្យប្រពៃណី ឬបវេណី មានន័យថា ទំនៀម ពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សាបវេណីនៃត្រកូលរបស់ខ្លួន ឬការនិយមធ្វើបុណ្យទាន...
-
ល្ខោនបាសាក់ មានដើមកំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម។ បាសាក់ ជា ឈ្មោះទន្លេមួយដែលជា ខ្នែងមួយ...
-
ពិធីរៀបមង្គលការ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំមនុស្សប្រុស ស្រីឲ្យក្លាយជាប្ដីប្រពន្ធ។ នៅក្នុងប្រទេសកម្ពុជាយើង គូ...
-
តាមទំនៀមទម្លាប់ខ្មែរ មង្គលការ គឺជាបញ្ហាចម្បង ដែលគ្រប់គូស្រករ អាណាព្យាបាល ឬឪពុកម្តាយបងប្អូន ជាម្ចាស់ ដើមការតែងតែមានការគ...
-
ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម ពីផ្ទៃដីចំណែកកំពស់មធ្យម គឺ២៤០០ម ទៅ៦០០០ម និងខ្ពស់បំផុត ១២០០០ម។ ពពកដែលគេមើលឃើញស្ថិតក្នុង ល...
-
កាលពីព្រេងនាយ មានបិសាចមួយឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើ...
-
អ្នកតាព្រៃពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុ...
-
អាថ៌កំបាំងផ្លែឈើមួយប្រភេទ ដែលមានឈ្មោះតាំងពីអតីតកាលមក ហើយមានបង្កប់នូវអាថ៌កំបាំងយ៉ាងជ្រៅ ផ្លែឈើធម្មជាតិនោះ យើងហៅថា ផ្លែដ...
No comments:
Post a Comment