Side Ad

រុស្ស៊ី​​អំពាវ​នាវ​ឲ្យ​សហភាព​អឺរ៉ុប​បង្ហាញ​សុភវិនិច្ឆ័យ​ជុំវិញ​ការ​គំរាម​ដាក់ទណ្ឌកម្ម​

​កាល​ពី​ម្សិល​មិញ​នេះ​លោក​​វ្លាឌឺម៉ារ ពូទីន ( Vladimir Putin) ​ប្រធានាធិបតី​រុស្ស៊ី​បាន​​អំពាវ​នាវ​ឲ្យ​សហភាព​អឺរ៉ុប​បង្ហាញ​នូវ​សុភវិនិច្ឆ័យ​និង​ជៀស​វាង​ការ​​ដាក់​ទណ្ឌកម្ម​គ្នា​ទៅ​វិញ​ទៅ​មក​នាំ​ឲ្យ​ខាត​ប្រយោជន៍​​​ទាំង​សង​ខាង​។​
​បើ​តាម​ប្រភព​ពី​Channelnewsasia​បាន​លើក​ឡើង​ថា​​ការ​ប្រតិកម្ម​របស់​លោក​ពូទីន​​ធ្វើ​​ឡើង​​ក្រោយ​​មួយ​ថ្ងៃ​បន្ទាប់​ពី​មេដឹកនាំ​សភាព​អឺរ៉ុប​បាន​​សម្រេច​ទុក​ពេល​ឲ្យ​រុស្ស៊ី​មួយ​សប្ដាហ៍​ដើម្បី​ដក​​ទាហាន​ត្រឡប់​ពី​ទឹក​ដី​អ៊ុយក្រែន​ បើ​មិន​ដូច្នេះ​ទេ​​នឹង​ប្រឈម​មុខ​នឹង​ការ​ដាក់​​ទណ្ឌកម្ម​ថ្មី​។
​គួរ​បញ្ជាក់​ថា​រុស្ស៊ី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​និង​មើល​ឃើញ​ថា​​បាន​បញ្ជូន​ទាហាន​ត្រឡប់​ទៅ​កាន់​​​តំបន់​តាន​តឹង​ដើម្បី​គាំត្រ​ក្រុម​ផ្ដាច់​ខ្លួន​ នៅ​​ប៉ែក​អាគ្នេយ៍​ប្រទេស​អ៊ុយក្រែន។
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.