Side Ad

Al-Qaeda ​ប្រកាស​បង្កើត​​សាខា​ថ្មី​នៅ​ប្រទេស​ឥណ្ឌា​(​​​ឬ​អាស៊ី)​

​បើ​តាម​សេចក្ដី​រាយការណ៍​ពី​​Channelnewsasia​កាល​ពី​ម្សិល​មិញ​នេះ​បាន​ឲ្យ​ដឹង​ថា​មេដឹក​នាំ​​អាល់កៃដា​​លោក Ayman al-Zawahiri បាន​ប្រកាស​នៅ​ក្នុង​វីដេអូ​ថា​ក្រុម​ចលនា​ជ្រុល​និយម​អ៊ីស្លាម​សាកល​នឹង​បើក​សាខា​ថ្មី​​ដើម្បី​ដឹកនាំ​ការ​ខិត​ខំ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​​ឥណ្ឌា​(​ឬអាស៊ី)។

​តាម​រយៈ​ខ្សែ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​អនឡាញ​លោក​ Ayman al-Zawahiri ​បាន​បញ្ជាក់​ថា​កង​កម្លាំង​ថ្មី​នឹង​បង្កើត​ទ្វារ​សិប្បនិម្មិត​ដើម្បី​បែង​ចែក​ពលរដ្ឋ​មូស្លីម​នៅ​ក្នុង​តំបន់។​បើ​តាម​បុរស​រូប​នេះ​ដដែល​បាន​បន្ត​ថា​ក្រុម​ថ្មី​ដែល​គេ​នឹង​ស្គាល់​ថា Qaedat al-Jihad (កៃដា​អាល់ ជីហាត)​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ប្រយុទ្ធ​​ប្រចាំ​នៅ​ឥណ្ឌា,​​ភូមា​និង​បង់ក្លាដេស។
គួរ​ជម្រាប​ថា​ក្រុម​ភេរវករ​អាល់កៃដា​គឺ​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​ខ្លាំង​នៅ​អាហ្វហ្គានីស្ថាន​និង​ប៉ាគីស្ថាន​ហើយ​ជោគ​ជ័យ​ធំ​បំផុត​របស់​គឺ​វាយ​ប្រហារ​ដោយ​ប្លន់​យន្តហោះ​ទៅ បំផុត​អាគារ​នៅ​ញូវយ៉ក​និង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១១​ខែ​កញ្ញា​ឆ្នាំ២០០១។
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.