Side Ad

ហេតុ​អ្វី​បាន​ជា​ចាស់​បុរាណ​និយម ចង​ក្រង​ច្បាប់​ទូន្មាន ជា​អត្ថបទ​កាព្យ?

បុព្វ​បុរស​សម័យ​បុរាណ បាន​បន្សល់​ទុក​នូវ កេរ្តិ៍​ស្នាដៃ ដ៏​ល្អ​ឯក​ជា​ច្រើន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​មាន​ទាំង​ប្រាសាទ​បុរាណ, សម្បត្តិ​ធម្មជាតិ, ក្បួន​ខ្នាត, គម្ពីរ, ច្បាប់​ជា​ដើម។ នេះ​ក៏​ព្រោះ​តែ​បុព្វ​បុរស​របស់​យើង ចង់​ឲ្យ​យើង​ជា​អ្នក​បន្ត​វេណ របស់​គាត់ បាន​សិក្សា​ស្វែង​យល់ និង​រៀន​សូត្រ នូវ​បទ​ពិសោធន៍​ទាំង​ឡាយ​ដែល​គាត់​ធ្លាប់​បាន​ជួប​ប្រទះ។
ដោយ​ឡែក តាម​ការ​សង្កេត យើង​ឃើញ​ថា ភាគ​ច្រើន​នៃ​ច្បាប់​អប់​រំ ទូន្មាន​ប្រៀន​ប្រដៅ​ទាំង​នោះ លោក​ច្រើន​តែ​តាក់​តែ​ជា​អត្ថបទ​ពាក្យ​កាព្យ ដែល​មាន​ជា​បទ​ផ្សេងៗ​ជា​ច្រើន​បែប។ តើ​បុព្វ​បុរស​យើង​មាន​បំណង​បែប​ណា​បាន​ជា​ចង​ក្រង ច្បាប់​អប់រំ​ទូន្មាន​ជា​អត្ថបទ​កាព្យ?
ប្រភព​ពី​ប្លុក mydoc4u បាន​លើក​ឡើង​នៅ​មូល​ហេតុ​ពីរ​យ៉ាង​ធំៗ គឺទី១-នៅ​សម័យ​ដើម ក្រោយ​ពី​បំពេញ​ឧបសម្បទា រួច​ហើយ គេ​តែង​រៀន​ជំនាញ​តែ​កាព្យ និង​ទី២-បទ​កាព្យ ធ្វើ​ឲ្យ​មនុស្ស​ចង់​ស្ដាប់ ចង់​សូត្រ និង​ចង​ចាំ។ ចុះ​មិត្តភក្តិ​គិត​ថា មាន​ហេតុផល​អ្វីដែរ?
ផ្តល់សិទ្ធដោយ​ ៖​Khmer79

No comments:

Post a Comment

TokCaffee-នាទីកំសាន្ត Designed by Templateism.com Copyright © 2014

Theme images by Bim. Powered by Blogger.